បុគ្គលិកសន្តិសុខឃ្លាំងទំនិញ Argos នៅទីក្រុង Bridgwater នៅរដ្ឋ Somerset ប្រទេស
អង់គ្លេស ត្រូវដេញពីការងារដោយសារថតវីដេអូមេអង្គុយងក់ ហើយបង្ហោះវាទៅលើ ទំព័រ
Facebook។
គាត់ត្រូវដេញពីការងារដោយសារបានថតវីដេអូ ចាងហ្វាងរបស់ខ្លួន កំពុង អង្គុយងក់។
វីដេអូ៣០វីនាទី នេះបានបង្ហាញឲ្យឃើញ ស្រ្តីស្លៀកពាក់ឯកសណ្ឋានរបស់បុគ្គលិកសន្តិសុខ
កំពុងអង្គុយងក់។ អ្នកគ្រប់គ្រងរបស់ Darrell បានឲ្យដឹងថា ការពិតគាត់មិនមែនគេង ទេគាត់
គ្រាន់តែ បិទភ្នែកឲ្យសំរាកបន្តិចបន្តូចប៉ុណ្ណោះ។
Darrell និងលិខិតដេញពីការងារ

ក្រោយពីថតវីដេអូ ត្រូវបានបុគ្គលិកសន្តិសុខបានបង្ហោះវាទៅលើបណ្តាញ Facebook។ តាម
ប្រភព The Sun បានឲ្យដឹងថាផលវិបាករបស់ការលេងស្នៀតខូចចំពោះអ្នកគ្រប់គ្រងរបស់
Darrell នេះ គឺជាការបង្ខំឲ្យឈប់ពីការងា។ Darrell ខឹងយ៉ាងខ្លាំងនិងបាននិយាយថា៖ មើល
អញ្ចឹង លោកអ្នកអាចមើលឃើញថាគាត់កំពុងដេក។ អំពើនេះពិតជាទើសភ្នែកណាស់។

ប្រភព៖ the sun, ngoisao .
ដោយ៖ ណាវី .