នាវាមុជទឹកឈ្មោះ STIDD DPD របស់អាមេរិក មានភារកិច្ចសំខាន់គឺ ដឹកជញ្ជូនទាហារសម្ងាត់ទៅកាន់កន្លែងបំពេញបេសកកម្ម។

នាវាមុជទឹក STIDD DPD ​ប្រើប្រាស់ម៉ូទ័រ មួយដែលមានកម្លាំង 26-В ដំណើរការដោយថ្ម lithium-ion ២គ្រាប់  អនុញ្ញាតអោយវាធ្វើសកម្មភាពក្នុងរយៈពេល ២ម៉ោង ក្នុងល្បឿន ៥,៥គម/ម៉ោង។

STIDD DPD ត្រូវបានធ្វើឡើងដោយប្រើលោហធាតុអាលុយមីញ៉ូម មានទម្ងន់ ៧២គីឡូក្រាម និងអាចដឹកអ្នកមុជទឹកចំនួន ២នាក់ រួមនឹងទម្ងន់ ៤៥គីឡូក្រាមបន្ថែមទៀត។

ចំណែកកំណែថ្មី STIDD DPD-XT មានម៉ូទ័រ ២ មានល្បឿនលឿនជាង STIDD DPD ៣៣% និងមានសម្លេងតូចជាងមុនផងដែរ។​ ជាងនេះទៅទៀត STIDD DPD-XT អាចនាំយកអ្នកមុជទឹកបានរហូតដល់ ពី ៣ ទៅ​៤នាក់ រួមជាមួយនឹងសម្ភារៈចាំបាច់។ កូននាវាមុជទឹកនេះ អាចមុជជ្រៅក្រោមទឹក បានដល់ទៅ ៨០ម៉ែត្រ។

កូននាវាមុជទឹកទាំងពីរប្រភេទខាងលើ ត្រូវបានបំពាក់ប្រព័ន្ធ តម្រង់ទិសអេឡិចត្រូនិក RNAV ជាមួយនឹង sonar ម៉ាស៊ីនវាស់ល្បឿនតាមបែប doppler និងម៉ាស៊ីនស្រូប  GPS ម៉ាស៊ីនវាស់កម្រិតជ្រៅ រួមនឹងត្រីវិស័យ magnetic compass//

ដោយ ៖ សូរីយ៉ាប្រភព ៖ zing