បុរសអាមេរិកម្នាក់ត្រូវតុលាការចោទប្រកាន់ទោសថាបានបាញ់ទឹកកាមដោយសម្ងាត់ចូល
ក្នុងដបទឹករបស់អ្នកធ្វើការជាមួយចំនួន២ដង។ និងតំរូវអោយជនល្មើសត្រូវតែសងឲ្យជនរង
គ្រោះ ២៧,០០០ដុល្លារ។

កាលពីថ្ងៃទី៨សីហាកន្លងមក ចៅក្រម Walter Schwarm បានចេញសេចក្តីប្រកាសមួយថា
Michael Kevin Lallan អាយុ៣២ឆ្នាំ ត្រូវតែសងជំងឺចិត្តឲ្យជនរងគ្រោះជាស្ត្រី អំពីការខូចខាត
រួមមាន​ប្រាក់ខែ និងតំលៃព្យាបាលផ្នែកផ្លូវចិត្ត ​ដែលកើតឡើងពីអំពើខាងលើនោះ។ ស្ថាប័ន
រដ្ឋអាជ្ញា​បានឲ្យដឹងថា កាលពីឆ្នាំមុន Lallana បានធ្វើការ​បាញ់ទឹកកាម២លើក​ ចូលក្នុង​ដប
ទឹក​ផឹករបស់​ អ្នកធ្វើការជាមួយនៅក្រុមហ៊ុន Northwestern Mutual Mortgage Co នៅទីក្រុង
Newport Beach ខ័ណ្ឌ Cam។
ទាំងពីរដងនេះ ជនរងគ្រោះបានផឹកទឹកដែលមានលាយទឹកកាម។ លើកទី១ ក្រោយពីផឹក
ទឹក នាងមានអារម្មណ៍ថាមានរស់ជាតិចម្លែកៗ ស្ត្រីនេះក៏បាន បោះដបទឹក នោះចោល។
ប៉ុន្តែលើកទី២ គាត់ក៏បានទុកវា ហើយយកទៅពិនិត្យ។
បន្ទាប់មក ប៉ុលីសខ័ណ្ឌ Cam បានចាប់ផ្តើមការស៊ើបអង្កេត និងសាកសួរសហសេវិក៦នាក់។
ក្នុងនោះក៏មាន Lallana។ ដំបូង ជនល្មើសនេះបានច្រានចោលទាំងស្រុង ក៏ប៉ុន្តែប​ន្ទាប់មក គាត់ក៏បានសារភាពទទួលនូវអំពើគួឲ្យខ្លាចនេះរបស់ខ្លួន។ Lallana ត្រូវចាប់​ខ្លួន​នៅខែកក្កដា
ឆ្នាំ២០១០ ហើយធ្វើការត្រួតពិនិត្យ AND ឃើញថាវាដូចនឹងអ្វី​ដែលមានក្នុងដបទឹក។

ជនរងគ្រោះបាននិយាយថា៖�រឿងដែលខ្ញុំបានឆ្លងកាត់នោះមិនមែនជាការរំលោភផ្លូវភេទទេ ក៏ប៉ុន្តែវាគឺជាប្រភេទមួយរបស់ការរំលោភផ្លូវភេទ។ ខ្ញុំត្រូវរំលោភក្រៅពីការអនុញ្ញាត។�

ប្រភព៖ VNN .
ដោយ៖ មិនា .