ប៉ូលីស ចំនួន ១៧០០ នាក់ត្រូវបានបន្ថែម និង រថយន្តពន្លត់អគ្គីភ័យកំពុងតែព្យាយាម
គ្រប់គ្រង់បាតុករ ដែលកាន់តែរីកធំឡើង ៗ។ ប៉ូលីសជាច្រើននាក់បានរងរបួស និង ហាង
ជាច្រើនត្រូវបានវាយបំបែកកញ្ជក់ដើម្បីលួចឥវ៉ាន។
ហឹង្សាត្រូវបានកើតឡើងនៅតបន់ Hackney វេលាម៉ោង ៤ ល្ងាច ម៉ោងនៅប្រទេស
អង់គ្លេសបន្ទាប់ពីហ្វូងបាតុករបានគប់ដបសាំងដាក់ប៉ូលីស និង បានដុតកម្ទេចរថយន្ត
និង ហាងនានាអស់ជាច្រើនគ្រឿង។
ភ្លាមៗនោះអំពើហឺង្សាដូចគ្នាក៍បានកើតឡើងនៅតំបន់ផ្សេងៗ ទៀតដូចជា Lewisham
Peckham Deptford និង Croydon ជាដើមដែលស្ថិតនៅភាគខាងត្បូងទីក្រុងឡុង។
ក្រៅពីនេះអំពើហឹង្សាផ្សេងៗ ក៍បានកើតឡើងនៅតំបន់ដ៍ទៃទៀត ដូចជា នៅ Camden ភាគខាងជើងទីក្រុង Woolwich ភាគខាងកើទទីក្រុង និង នៅ Ealing ភាគខាងលិចនៃ
ទីក្រុង។ ចំនែកឯនៅ Birmingham Bristol និង Liverpool ក៍មានអំពើហឹង្សាផ្សេង
កើតឡើងដែរ។
ប៉ូលីសបានអំពាវនាវ ឲ្យឱពុកម្ដាយទាំងអស់ ហៅកូនៗរបស់ខ្លួនចាកចេញពីបាតុកម្ម និង សុំឲ្យប្រជាជនដែលស្ថិននៅតំបន់ដែលកើតមានចលាចលន៍នេះ កុំចាកចេញពីផ្ទះ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ដែលមុននេះបាននឹងកំពុងធ្វើដំណើរ
វិស្សមកាលទៅប្រទេសអ៊ីតាលី ជាមួយប្រពន្វ និង កូន បានត្រលប់ទៅប្រទេសអង់គ្លេស
វិញហើយ ដើម្បីស្វែងរកដំណោះស្រាយ។

ស្ត្រីម្នាក់លោកពិអគារដែលកំពុងឆាបឆេះ

ស្ត្រីម្នាក់លោកពិអគារដែលកំពុងឆាបឆេះ និង ពួកជួយសង្គ្រោះចាំចាប់

ប៉ូលីសកំពុងសែងបាតុករម្នាក់

ប្រភព៖ mailonline
ដោយ៖ សំអាត