វីដេអូឃ្លីបចំនួន ៤ស្តីពីសកម្មភាព ចោរថ្លើមធំ ប្រើកាំភ្លើងខ្លីពីរនាក់ បានចូលប្លន់ផ្ទះអ្នកលក់គ្រឿងសំណង់ នៅខេត្តព្រះសីហនុទាំងកណ្តាលថ្ងៃ ហើយត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។

វិដេអូឃ្លីបនេះ មានចាប់តាំងពីដើមដំបូង ចូលប្លន់ វាយតប់ជាមួយម្ចាស់ផ្ទះ និង រហូតដល់ត្រូវប្រជាពលរដ្ឋ នាំគ្នាវាយ និងចាប់ប្រគល់អោយសមត្ថកិច្ច ។

សូមជំរាបថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ នៅផ្ទះលក់គ្រឿងសំណង់ សំបុកត្រចៀកកាំ ដូរលុយ និងវេរលុយ ស្ថិតក្នុងក្រុម២ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយក្រុមជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានសម្រុកចូលភ្ជង់ និងប្លន់ផ្ទះ លោក កែវ ផូរ អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ យីន អាយុ៤៣ឆ្នាំ មានទីតាំងនៅចំហៀងផ្សារលើ យីហោផ្ទះ៤០០។ ជនរងគ្រោះប្រកបរបរលក់ទឹកមាត់ត្រចៀកកាំ និងសំបុកត្រចៀកកាំឧបករណ៍នេសាទ ព្រមទាំងមានដូរលុយ និងវេរលុយផងដែរ៕

width=500

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល