ព័ត៌មានអន្តរជាតិ ៖ កាប៉ាល់ជ្រមុជទឹករបស់កងទ័ព   ជើងទឹកឥណ្ឌាមួយគ្រឿង ត្រូវបានរកអោយឃើញថា បានផ្ទុះឆេះ និងលិចបាត់ ដោយនៅក្នុងនោះមាននាវិកនៅលើកាប៉ាល់មួយនេះដល់ទៅ   ១៨ រូប  នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានពី   គេហទំព័របរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

width=442

 បន្ទាប់ពីមានការផ្ទុះឆេះ នាវាមួយនេះក៏បានចាប់ផ្តើមលិចទឹក ខណៈពេលដែលមួយសន្ទុះក្រោយមក គេមើលឃើញត្រឹមតែផ្នែកខ្លះនៃនាវាតែប៉ុណ្ណោះនៅលើផ្ទៃទឹក។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា     ករណីផ្ទុះឆេះនាវាមុជទឹកឥណ្ឌា ខាងលើ បានកើតឡើងនៅឯមូលដ្ឋានកងទ័ពនាក្រុង Mumbai ។

width=436

ដោយឡែក បើយោងតាមសម្តីអ្នកនាំពាក្យ​ លោក Narendra Kumar Vispute បានអះអាងអោយដឹងថា    មូលហេតុដែលនាំអោយកើនការផ្ទុះឆេះ នាវាមុជទឹកមួយនេះ មិនទាន់បានដឹងនៅឡើយនោះទេ    ហើយអ្វីដែលជាបញ្ហាប្រឈមនោះគឺថា  ត្រូវធ្វើការរុករកក្រុមនាវិកដែលមានសមាជិក ១៨ នាក់នោះអោយខានតែបាន។

គួរបញ្ជាក់ផងដែរថា នាវាមុជទឹកមួយគ្រឿងនេះមានឈ្មោះថា INS Sindhurakshak ផលិតនៅក្នុងប្រទេសរុស្ស៊ី មានអាយុជាង ១៦ ឆ្នាំ ហើយនាពេលថ្មីៗនេះ វាទើបតែធ្វើដំណើរវិលត្រលប់មកពីប្រទេសរុស្ស៊ីវិញ បន្ទាប់ពីទៅទីនោះធ្វើការរុះរើម៉ាស៊ីន ក៏ដូចជាតំលើងកំលាំងម៉ាស៊ីនអោយកាន់តែប្រសើរជាងមុន។

width=434

គួររំឭកផងដែរថា នាវាមួយនេះ   កាលពីអំឡុងខែកុម្ភៈ ឆ្នាំ  ២០១០ កន្លងទៅ វាក៏ធ្លាប់បានឆាបឆេះរួចម្តងហើយ ខណៈពេលដែលខ្លួនចូលសំចត នៅឯក្រុង Visakhapatnam ភាគខាងត្បូងប្រទេសឥណ្ឌា     ដោយបានសម្លាប់នាវិកវ័យ ២៤ ឆ្នាំម្នាក់  ខ​ណៈពីរនាក់ផ្សេងទៀត រងរបួសដោយការរលាកភ្លើង៕

ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍

- ជម្លោះក្នុងគុក ញ៉ាក់សាច់ លោតចុះពីជាន់ទី ១ ដើម្បីគេច ពីការតាមចាក់ស្រស់ (មានវីដេអូ)- បែកគំនិត នាំគ្នាលេងបៀរម៉ាជាំង (mahjong) ក្នុងអាងទឺក ព្រោះរត់គេច ពីរលកកំដៅ- ផ្អើលទស្សនាវីដេអូ   មិនធ្លាប់ចេញផ្សាយ  រលកយក្សស៊ូណាមិ វាយប្រហារក្រុង ខ្ទេចក្នុងមួយពព្រិចភ្នែក

ដោយ​ ៖ រិទ្ធីប្រភព ៖ ស្កាយ