ស្ត្រីវ័យ ៦១ឆ្នាំម្នាក់ជាជនជាតិអាមេរិចកំពុងមានមហិច្ឆតាចង់ក្លាយជាមនុស្សដំបូងដែលបាន
ហែលទឹកពីប្រទេស គុយបា មកសហរដ្ឋអាមេរិច ដោយហែលឆ្លងកាត់មហាសមុទ្រដ៏ធំល្វឹង
ល្វើយប្រកបដោយគ្រោះថ្នាក់លើរយៈចំង៉ាយ ១៦០គីឡូម៉ែត្រដោយមិនប្រើឧបករណ៍ការពារ
អ្វីឡើយ ។

ស្រ្តីនោះមានឈ្មោះថា Diana Nyad គាត់បានចេញដំណើរពី Havana នៅរាត្រីថ្ងៃទី ៧សីហា
២០១១ និងធ្វើការសន្និដា្ឋនថានឹងមកដល់ Key West រដ្ឋ Florida នៅថ្ងៃពុធ ខាងមុខនេះ ។
ស្រ្តី Nyad បានអោយដឹងថាគាត់បានចំណាយពេលជាងមួយឆ្នាំដើម្បីធ្វើការចចារជាមួយភាគី
អាមេរិច និង គុយបាសុំការអនុញ្ញាតអនុវត្តន៍គំរោងមួយនេះ ព្រោះបច្ចុប្បន្នប្រទេសទាំងពីរ
មិនទាន់មានទំនាក់ទំនងការបរទេសជាផ្លូវការនៅឡើយ ។
ស្រី្ត Nyad ធ្លាប់ជាកីឡាការនីហែលទឹកផ្លូវឆ្ងាយដ៏ល្បីឈ្មោះលើពិភពលោក ក្នុងកំឡុងឆ្នាំ
១៩៧០ ។ប៉ុន្តែគាត់ទទួលបរាជ័យនៅក្នុងការខិតខំប្រឹងប្រែងលើកដំបូង ក្នុងគោលដៅសំរេច
បំណងគំរោងហែលទឹកពីប្រទេស គុយបា នៅក្នុងឆ្នាំ ១៩៧៨ ខណៈពេលដែលគាត់មាន
អាយុ ២៨ឆ្នាំ ។
ពេលនេះ, នៅអាយុ ៦១ឆ្នាំ ស្ត្រី Diana Nyad បានសំរេចចិត្តវិលទៅរកដែនទឹកសមុទ្រដែល
ប្រកបដោយគ្រោះថ្នាក់បំផុត សំបូរដោយត្រីឆ្លាមជាច្រើននោះ ដើម្បីសាកល្បងសារជាថ្មី
នូវការហែលទឹករយៈចំង៉ាយ ១៦៦គីឡូម៉ែត្រពី Havana និង Key West ។
នៅមុនពេលដែលចាប់ផ្តើមចេញដំណើរ,ស្ត្រី Diana Nyad បាននិយាយជាមួយអ្នកយក
ពត៌មានទាំងឡាយថា បើទោះបីគាត់បានឈប់ចូលរួមការប្រកួតហែលទឹកអស់រយៈពេល
ជាង ៣០ឆ្នាំកន្លងមកនេះក៏ដោយ គាត់នៅតែចង់អនុវត្តន៍នៅអ្វីដែលជាក្តីស្រម៉ៃរបស់គាត់
ពីមុន ដដែល ។
ស្រី្ត Nyad សន្និដ្ឋានថាគាត់នឹងមិនគេងរយៈពេល ៣យប់ខាងមុខនេះហើយក៏ប្រហែលជា
ត្រូវហែលរហូត និងសំរាកត្រឹមតែ ៩០ នាទីក្រោយពេលទទួលទានអាហាររួចប៉ុណ្ណោះ ។
ស្រ្តី Nyad មិនប្រើប្រាស់ឧបករណ៏ដើម្បីការពារពីត្រីឆ្លាមទេ ប៉ុន្តែគាត់នឹងទទួលបានការជួយ
ឧបត្ថម្ភពីក្រុមជំនួយរួមមាន ទាំងចំណីអាហារ និង ខាងវេជ្ជសាស្រ្តផងដែរ ។ ក្រុមអ្នកជួយ
ឧបត្ថម្ភមានកប៉ាល់ចំនួន ពីរគ្រឿងដែលបំពាក់ដោយឧបករណ៍ផ្សាយរលកអាកាស ដើម្បី
ធ្វើការដេញហ្វូងត្រីឆ្លាមដែលនៅជិតអោយចេញឆ្ងាយ និងធ្វើដំណើរស្របជាមួយ Nyad នៅ
ក្នុងរយៈកាលនៃយុទ្ធនាការនេះផងដែរ ៕
(ពី BBC)
រដ្ឋា