បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ច ចម្រុះ រួមមាន កម្លាំងនគរបាល និងអាវុធហត្ថ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ នេះ បានធ្វើការឡោមព័ទ្ធ និងចូលទៅឆែកឆេរ ផ្ទះមួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសមត្ថកិច្ច សង្ស័យថា ជាផ្ទះរបស់ជនដៃដល់ នៃការបាញ់ប្រហារ លើអ្នករត់ម៉ូតូឌុប កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ខណៈជនរងគ្រោះ កំពុងលាងម៉ូតូ នៅជិតវត្តថ្មី បណ្តាលឲ្យរងរបួសធ្ងន់ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ មន្រី្តតុលាការ បាននិងកំពុងធ្វើការឡោមព័ទ្ធ នៅឡើយ មិនទាន់មានការចាប់ខ្លួន ជនសង្ស័យណាម្នាក់នោះទេ។
សូមបញ្ជាក់ថា បុរសម្នាក់ កំពុងលាងម៉ូតូ នៅកន្លែងលាងម៉ូតូ ស្ថិតនៅជិតវត្តថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែត្រូវ ខ្មាន់កាំភ្លើងបាញ់ ប៉ងសម្លាប់ចោល នៅវេលាម៉ោង៧ យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហាក់ លី អាយុជាង៤០ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ។ សេចក្តីរាយការណ៍ បានបន្តថា ខណៈជនរងគ្រោះ កំពុងយកទៅ លាងម៉ូតូ ស្រាប់តែមានជនមិនស្គាល់មុខ ចំនួន២នាក់ បានជិះមក ហើយដក កំាភ្លើងបាញ់ ត្រូវចំស្មាខាងឆ្វេង ធ្លាយទៅខាងក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន៕



![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-067/CH-0271.jpg width=500]()
![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-067/CH-0268.jpg width=500]()

![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-067/CH-0269.jpg width=500]()
![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-067/CH-0270.jpg width=500]()
![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-067/CH-0272.jpg width=500]()
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល