ឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិកមួយគ្រឿងប្រភេទ Chinook ត្រូវបានគេបាញ់ទម្លាក់
កាលពីម្សិលមិញនេះនៅភាគខាងជើងប្រទេសអាហ្គានីស្ថាន ពេលកំពុងហោះហើរ
បំពេញបេសកម្មជួយពន្លត់អគ្គិភ័យមួយ។

ឧបត្តិវហេតុនេះបានសម្លាប់ទាហានអាមេរិក ៣០នាក់ដែលក្នុងនោះមាន ២២នាក់ជា
កងកម្លាំងពិសេសដែលបានបំពេញបេសកម្មឈ្មោះថា Navy Seal ក្នុងការសម្លាប់មេ
ភេរវករ Osama Bin Laden កាលពីពេលកន្លងទៅ។

ភ្លាមៗនោះពួកឧទ្ទាមតាលីបង់បានចេញប្រកាសថា ពួកគេជាអ្នកបាញ់ទម្លាក់
ឧទ្ធម្ភាគចក្រនេះ។

ប្រភព៖ xinhua news, mailonline
ដោយ៖សំអាត