ព័ត៌មានអន្តរជាតិ ៖ ទារិកាភ្លោះតូច ដែលទើបតែនឹងកើត រងការចោទប្រកាន់ថាបានលួចពីសំណាក់គ្រូពេទ្យសម្ភព ក្នុងរឿងអាស្រូវជួញដូរទារក នៅក្នុងភាគពាយព្យប្រទេសចិន ត្រូវបានរកអោយឃើញថា បានវិលមកជួបជុំឪពុកម្តាយគេវិញហើយ ចុងសប្តាហ៍កន្លងទៅនេះ

ខណៈពេលដែលមានការហ៊ុមព័ន្ធពីសំណាក់អ្នកសារព័ត៌មាន មន្រ្តីប៉ូលីសបានប្រគល់ទារិកាតូចទាំងពីរទៅអោយឪពុកម្តាយផ្ទាល់របស់គេវិញ នៅឯមន្ទីរពេទ្យ Fuping County Ho-spital នៅក្នុងខេត្ត Shaanxi កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ ឪពុកទារិកាភ្លោះទាំងពីរនាក់នេះឈ្មោះ Qi Kunfeng បានបង្ហាញជាផ្ទាំងបដា ដោយមានការសរសេរនូវពាក្យថ្លែងអំណរអរគុណ ដល់ក្រុមមន្រ្តីប៉ូលីស បន្ទាប់ពីបានរកឃើញទារិកាតូច ទាំងពីរនោះវិញ ស្របពេលដែលស្រ្តីជាម្តាយឈ្មោះ Wang Yanyan ក៏កំពុងតែយំខ្សឹកខ្សួល។

បុរសជាឪពុក បានផ្តល់ជាកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទ ដល់ក្រុមការងារទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃច័ន្ទអោយដឹងថា ៖ ទារិកាតូចទាំងពីររូប ពិតជាមិនអីនោះទេខណៈពេលដែលគេទាំងពីរនាក់ពិតជាមានសុខភាពល្អ ហើយខ្ញុំសង្ឃឹមថា ពួកយើងនឹងរស់នៅជួបជុំគ្នាតរៀងទៅ។
ជាការពិត បន្ទាប់ពីទទួលបានជាព័ត៌មានថា ក្រុមមន្រ្តីប៉ូលីសពិតជាបានរកឃើញកូនតូចទាំងពីរនាក់វិញនោះ ភរិយារបស់ខ្ញុំបាទពិតជារំភើបហួស ដោយមិនមានការនឹករលឹកក្នុងការទទួលទានបាយ ឬទឹកអីនោះទេ។

គួរបញ្ជាក់ផងដែរ ទារិកាភ្លោះតូចទាំងពីររូបនេះ ត្រូវបានគេចោទប្រកាន់ថាបានបំបែក និង បានលក់ទៅឱ្យគ្រួសារចំនួនពីរ ដោយគ្រូពេទ្យដែលមានឈ្មោះថាលោកគ្រូពេទ្យស្រីម្នាក់ឈ្មោះ Zhang Shuxia ដែលជានាយករងនៃមន្ទីរសម្ភព នៅក្នុងមន្ទីរពេទ្យសុខភាពមាតានិងទារកនៅក្នុងការថែទាំ Maternal and Child Health Care Hospital នៅក្នុងស្រុក Fup-ing ។

គួរររំឭកផងដែរថា ករណីជួយដូរទារិកាតូចពីសំណាក់គ្រូពេទ្យសម្ភព ខាងលើនេះអាចធ្វើទៅបាន បន្ទាប់ពីអ្នកគ្រូពេទ្យ Zhang បានប្រាប់ដល់ឪពុកម្តាយទារិកាតូចទាំងពីរនោះថា កូនតូចទាំងពីរមានបញ្ហាជម្ងឺយ៉ាងធ្ងន់ធ្ងរ ដោយនៅក្នុងនោះគាត់បានបញ្ចុះបញ្ជូលអោយអាណាព្យាបាលទាំងពីររូប ធ្វើការបោះបង់ទារកចោល ក្រោយពីសម្រាលពួកគេបាន កាលពីថ្ងៃទី ២៩ ខែឧសភា កន្លងទៅនេះ៕
ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖
-យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដា្ឋន (មានវីដេអូ)- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា បេសកម្ម សន្តិភាព ២០១៣- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត- គូស្នហ៍វ័យក្មេង ប៊ិះធ្លាក់ស្លាប់ ពីរានហាលជាន់ទី ៥ ត្រូវបានគេ ជួយសង្គ្រោះទាន់ (មានវីដេអូ)
ដោយ ៖ រិទ្ធីប្រភព ៖ CNN