មានតួនាទីជាយាយនៅអាយុ ២៣ឆ្នាំ រឺ ឡើងជា CEO នៃក្រុមហ៊ុន Hardware ឧបករណ៍
លែ្បងកំសាន្តដ៏ធំបំផុតរបស់ ឥណ្ឌា នៅអាយុ ១៤ ឆ្នាំ .... ទាំងនេះសុទ្ធតែជាឯកត្តកម្មវ័យ
ក្មេងបំផុតនៅក្នុងពិភពលោកយើងនេះ ។
១.ក្លាយជាយាយនៅអាយុ ២៣ឆ្នាំ

ស្រ្តីឈ្មោះ Rifca Stanescu ជាជនជាតិ រ៉ូម៉ានី បានក្លាយជាជីដូនបង្កើតដែលមានវ័យក្មេង
បំផុតនៅលើពិភពលោក នៅពេលដែលមានអាយុបាន ២៣ឆ្នាំ Rifca Stanescu មានចៅ
ប្រុសម្នាក់ហៅគាត់ថាយាយ ។ Rifca Stanescu មានកូនស្រីដំបូងបំផុតនៅអាយុ ១២ឆ្នាំ
ហើយស្រ្តី Rifca Stanescu តែងតែបានប្រាប់កូនស្រីគាត់គឺ Maria កុំអោយយកគំរូតាមគាត់
អំពីការឆាប់មានគ្រួសារនៅវ័យក្មេង តែ Maria បែរជាមានកូនទាំងនៅវ័យក្មេងជាងម្តាយ
របស់នាងទៅទៀត ។ Maria បានក្លាយជាម្តាយរបស់ក្មេងប្រុសឈ្មោះ Ion តាំងពីនាងមាន
អាយុ ១១ឆ្នាំហើយ បច្ចុប្បន្ន Rifca Stanescu ទើបតែមានអាយុ ២៥ឆ្នាំ ប៉ុណ្ណោះ តែមាន
តួនាទីជាយាយបានពីរឆ្នាំ មកហើយ ។
ចំពោះអតីតអ្នកទទួលបានដំណែងឯកត្តកម្ម ជាយាយវ័យក្មេងបំផុតនេះ គឺស្រ្តីម្នាក់រស់នៅ
Rotherham, Yorks ក្នុងប្រទេស អង់គ្លេស ដែលកូនស្រីរបស់ស្រ្តីរូបនេះមានកូនដំបូងនៅ
ពេលដែលនាងមានអាយុ ១២ឆ្នាំ (ឆ្នាំ ១៩៩៩) ។
២.អ្នកគ្រូបង្រៀន Yoga អាយុ ៦ឆ្នាំ

ទើបតែមានអាយុ ៦ឆ្នាំ តែ Pandey មកពីប្រទេសឥណ្ឌាបានក្លាយជាគ្រូបង្ហាត់ Yoga វ័យក្មេង
បំផុត។ ជារៀងរាល់ថ្ងៃនៅវេលាម៉ោងប្រហែល ៥ និង ៣០ នាទីព្រឹក Pandey តែងតែធ្វើការ
បង្ហាត់បង្រៀន Yoga ដល់សិស្សរបស់នាងនៅក្នុងថ្នាក់រៀនមួយ ។ ចំពោះសិស្សដែលបាន
មករៀនទាំងអស់នោះ ពួកគេបានបង្ហាញពីការពេញចិត្តជាខ្លាំងទៅលើ លំហាត់ Yoga ក៏ដូច
ជាអ្នកគ្រូវ័យក្មេងរបស់ពួកគេ ។សិស្សដែលបានមករៀនសុទ្ធសឹងតែមានអាយុច្រើន តែពួក
គេមានការគោរពចំពោះអ្នកគ្រូ Pandey ណាស់ ។
៣.ក្មេងប្រុសប្តូរភេទនៅអាយុ ១២ឆ្នាំ

Kim Petras ជាជនជាតិ អាល្លឺម៉ង់ , ពេលដែលកើតដំបូងរូបគេមានឈ្មោះថា Tim ,តែ Tim
ចង់ក្លាយជាក្មេងស្រីតាំងតែរូបគេមានអាយុ ២ឆ្នាំ មកម្ល៉េះ ។ នៅអាយុ ១២ឆ្នាំ Tim បានប្តូរ
ភេទមកជាមនុស្សស្រី ប្រកបដោយជោគជ័យ រួចក៏ប្តូរឈ្មោះមកជា Kim Petras វិញ ។
Kim Petras បានក្លាយជាមនុស្សវ័យក្មេងបំផុតនៅលើពិភពលោក ដែលបានប្តូរភេទ ទាំង
ស្រុងរួមទាំងបរិមាណ អ័រម៉ូន ក្នុងសារពាង្គកាយផងដែរ ។ បច្ចុប្បន្ន Kim Petras មានអាយុ
១៨ឆ្នាំហើយ នាងបានចែករំលែកពីអារម្មណ៍របស់នាងថា ខ្ញុំកើតមកច្រឡំភេទ ,ខ្ញុំចូលចិត្ត
ហែលទឹក និងផ្លាស់សំលៀកបំពាក់ក្នុងបន្ទប់សំរាប់មនុស្សស្រី ។ តែវាគ្មានបញ្ហាអ្វីនោះទេ
គ្រប់យ៉ាងបានផ្លាស់ប្តូរបន្ទាប់ពីមានការវះកាត់ ឥឡូវក្តីស្រម៉ៃរបស់ខ្ញុំបានក្លាយជាការពិត។
៤.CEO អាយុ ១៤ឆ្នាំ

ក្មេងស្រីជនជាតិ ឥណ្ឌា ម្នាក់បានក្លាយជា CEO មានវ័យក្មេងបំផុតនៅលើពិភពលោក បន្ទាប់
ពីត្រូវបានផ្តល់សិទ្ធិជាអ្នកដឹកនាំក្រុមហ៊ុន Seppan នៅអាយុ ១៤ឆ្នាំ ។ បច្ចុប្បន្ននាងកំពុងតែ
នាំមុខគេលើក្រុមហ៊ុនជំនាញផលិតខ្សែរភាពយន្តតុក្កតា និង ឧបករណ៍ល្បែងកំសាន្ត នៅ
ខេត្ត Chennai រដ្ឋធានី Tamil Nadu ភាគខាងត្បូងប្រទេស ឥណ្ឌា ខណៈពេលដែលនាងកំពុង
តែរៀននៅថ្នាក់ទី ៩ នៅឡើយ ។
ក្រុមហ៊ុនធំៗជាច្រើន បានអញ្ជើញនាងអោយចូលធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេ តែ
Sindhuja មានគំរោងផ្សេង គឺនាងចង់រៀនបន្ត លើជីវចលនា នៅសាលាផលិតភាពយន្ត
Vancouver ក្នុងប្រទេស កាណាដា ។ នាងក៏មានក្តីបំណងចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ
ផងដែរនៅពេលអនាគត ។
៥.ក្លាយជាអ្នកជិះក្តារបន្ទះទឹកដ៏ជំនាញ នៅអាយុ ២ឆ្នាំ

ពិតជាមិនគួរអោយជឿពេលដែលដឹងថាកុមារ Jaylan Amor មិនទាន់ទាំងមានអាយុគ្រប់ពីរ
ឆ្នាំស្រួលបួលផង បែរក្លាយជាអ្នកជិះក្តារបន្ទះទឹក ដ៏ស្ទាត់ជំនាញ ។ នៅរាល់ពេលដែលកុមារ
Jaylan Amor កាន់ក្តារបន្ទះទឹកមកជាមួយឪពុក ទៅឆ្នេរសមុទ្រ Currumbin (អូស្រ្តលី) មាន
មនុស្សម្នារជាច្រើនបានមកចោមរោមដើម្បីមើលកុមារ Jaylan Amor បង្ហាញសមត្ថភាពដ៏
អស្ចារ្យនៅលើផ្ទៃទឹក ។
ឪពុកម្តាយរបស់កុមារ Jaylan Amor បានអោយដឹងថាពួកគាត់មិនបានធ្វើការបង្ខិតបង្ខំអោយ
កូនរបស់គាត់ចាប់យកជំនាញនេះទេ តែនេះជាការពេញចិត្តពីកំនើតរបស់ Jaylan Amor ។
៦.វិស្វករពត៌មានវិទ្យា អាយុ ៩ឆ្នាំ

ក្មេងប្រុស Marko Calasan អាយុ ៩ឆ្នាំជាជនជាតិ Macedonia បានក្លាយមនុស្សម្នាក់ដែល
ទទួលបានលិខិតបញ្ជាក់ជាវិស្វករជំនាញម្នាក់ផ្នែកប្រព័ន្ធ Microsoft (MCSE) នៅពេលដែល
រូបគេមានអាយុ ៩ឆ្នាំ ។ នៅពេលដែល Marko Calasan មានអាយុពីរឆ្នាំ Marko Calasan មាន
ចំណង់ចំនូលចិត្តសិក្សាស្វែងយល់អំពី ម៉ាស៊ីនកុំព្យូទ័រ ។ នៅអាយុ ៤ឆ្នាំ Marko Calasan អាច
និយាយភាសាអង់គ្លេស បាន ។ បច្ចុប្បន្ន Marko មានតួនាទីជាអ្នកគ្រប់គ្រងផ្នែកប្រព័ន្ធ អោយ
អង្គភាពមិនយកប្រាក់កំរ៉ៃមួយ ដើម្បីជួយឧបត្ថម្ភអ្នកដែលអសមត្ថភាព ។
គ្រួសាររបស់ Marko ដែលក៏ជាអ្នកដែលមានជំនាញផ្នែក ម៉ាស៊ីនកុំព្យូទ័រដែរនោះ , ឪពុក
របស់ Marko បានមានគំរោងថានឹងធ្វើការបោះពុម្ភសៀវភៅ ដែលនិយាយពីបទពីសោធន៍
និងភាពជោគជ័យដែលកូនរបស់គាត់ទទួលបាន ដើម្បីធ្វើការចែករំលែកដល់ក្មេងៗឯទៀត
ផងដែរ ។
៧.អ្នកជំនាញខាងស្រា អាយុ ៧ឆ្នាំ

កុមារី Akane Niikura ជាសិស្សរៀននៅបឋមសិក្សានៅឡើយ ហើយនាងបានក្លាយជាអ្នក
ជំនាញផ្នែកស្រា sake វ័យក្មេងបំផុតនៅក្នុងប្រទេសជប៉ុន ។ ចំពោះការវិភាគស្រានេះ មិន
ចាំបាច់ទាល់តែក្រេមស្រាចូលទៅក្នុងមាត់នោះទេ កុមារី Akane Niikura អាចវិភាគបាន
ដោយការស្រង់ក្លិនតាមរយៈតំណក់សា្រដែលចាក់ចូលក្នុងកែវ ។ Akane Niikura បានចូល
រួមកម្មវិធីប្រកួតមួយ ដែលបង្កើតឡើងដោយអង្គការស្រា sake កាលពីឆ្នាំកន្លងទៅ ហើយ
នាងត្រូវបានទទួលស្គាល់ជាអ្នកជំនាញស្រាដ៏ពិតប្រាកដម្នាក់ផងដែរ ៕
(ពី Zing)
យ៉ាវីន