កាលពីថ្ងៃទី៤កន្លងទៅ បុរសម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីនៅតំបន់ Tottenham
នាទីក្រុងឡុង។ ប៉ូលីសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គាត់ត្រូវបានបុរស
ម្នាក់បាញ់ តែសំណាងល្អ គ្រាប់កាំភ្លើងបានត្រូវនិងវិទ្យុទាក់ទងរបស់លោក ហើយលោក
ក៍មានបាញ់ការពារខ្លួន។ ជនរងគ្រោះក្នុងការបាញ់ប្រហារនោះឈ្មោះ Mark Duggan
អាយុ ២៩ ឆ្នាំ។ ប៉ូលីសម្នាក់នេះបាននិយាយថា Mark Duggan គឺជាអ្នកលេងដ៍
ល្បីឈ្មោះម្នាក់នៅតំបន់នោះ។
ក្រោយពីការស្លាប់របស់ Mark Duggan បាន ២ ថ្ងៃ មនុស្សមួយក្រុមមានគ្នាប្រមាណ
៣០០នាក់ បាននាំគ្នាធ្វើបាតុកម្ម ដោយដើរសំដៅទៅប៉ុស្តិប៉ុលីសដើម្បីទាមទាររកការបក
ស្រាយពីប៉ូលីសដោយពួកគេបានចោទថា ប៉ូលីសបានបាញ់សម្លាប់ជនស្លូតត្រង់។ ហ្វូង
បាតុករបានចោលដបសាំង ដុំថ្ម ទៅលើរថយន្ត ហាងលក់ទំនិញ និងអគាររបស់ប៉ូលិស។
បាតុកម្មបានក្លាយជា បាតុកម្មហឹង្សារដ៍ធំមួយ និងបានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។ ក្នុងនោះមនុស្ស ៤២នាក់ត្រូវបានចាប់ខ្លួន ប៉ូលីស ២៦នាក់រងរបួស ហាងជាច្រើនត្រូវបាន
ដុតបំផ្លាញ៕

រថយន្តរបស់ប៉ូលិសត្រូវបានដុតបំផ្លាញ

ជនរងគ្រោះដែលត្រូវប៉ូលីសបាញ់សម្លាប់
ប្រភព៖ Guardian,Dailymail
ដោយ៖ លី