កាលពីពេលថ្មីៗនេះ តាមប្រភពព័ត៌មានមួយពីប្រទេសកូរ៉េ បានបង្ហោះព័ត៌មានមួយចំនួនដែលពាក់ព័ន្ធទៅនឹង Hardware របស់ស្មាតហ្វូនជំនាន់បន្ទាប់ Galaxy S III បច្ចុប្បន្ន ដែលមានឈ្មោះថា Galaxy S IV។
គេហទំព័រនោះបានឲ្យដឹងថា Samsung នឹងនាំមកនូវការអាប់ឌេតជាច្រើនទាំងរូបសណ្ឋានខាងក្នុង ក៏ដូចជារូបរាងខាងក្រៅ។ ស្មាតហ្វូនត្រូវបានសន្និដ្ឋានថានឹងបំពាក់នូវ CPU QuadCore Exynos 5450 ល្បឿន 2GHz, RAM 2GB, camera 13MP, GPU Mali T658, 8x, ជាពិសេស លទ្ធភាពច្រើនដែលវាអាចជាស្មាតហ្វូនដំបូងគេរបស់ Samsung ដែលបំពាក់ដោយអេក្រង់ទំហំ 5 ជាមួយកំរិតពន្លឺ 1080p ដែលនឹងផលិតផ្ទាល់ដោយដៃ Samsung ហើយប្រភេទអេក្រង់នេះ អាចនឹងត្រូវក្រុមហ៊ុនធ្វើការបង្ហាញណែនាំនៅឯពិពរណ៍ CES 2013 ខាងមុខនេះ។

រូបភាពច្នៃប្រឌិត
CES 2013 នឹងចាប់ផ្តើមប្រារព្ធធ្វើនៅថ្ងៃទី 8 ខែមករា ឆ្នាំក្រោយនេះ។ មនុស្សច្រើនបានឲ្យដឹងថា វាពិបាកនឹងបញ្ជាក់ថា Galaxy S IV នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ក្នុងពេលដែល Galaxy S III នៅតែមានដំណើរការលក់យ៉ាងរលូននៅលើទីផ្សារនោះ។ ដូច្នេះការរង់ចាំការបង្ហាញខ្លួនរបស់ស្មាតហ្វូននេះ នៅពាក់កណ្តាលត្រីមាសទី2 ឆ្នាំក្រោយមានភាពច្បាស់លាស់ជាង៕
ដោយ៖ សិលាប្រភព៖ TTE