រយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានសង្កេតឃើញថា តារាចំរៀងសំលេងពិរោះដ៏ល្បីរបស់ផលិតកម្មថោន កញ្ញា មាស សុខសោភា កំពុងតែមានភាពមមាញឹក និងការចេញបទថ្មីច្រើនណាស់ ។ ថ្មីៗនេះនាងក៏ទើបតែបានចេញបទថ្មីមួយទៀត ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ។

បទថ្មីរបស់នាង ត្រូវបានគេដឹងថា សរសេរពីរឿងពិតមួយរបស់ជីវិតអ្នកម្តាយ ដែលមានចំណងជើងថា លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ជាងគេ ។ បទនេះទើបតែចេញថ្មី ដែលជាស្នាដៃនិពន្ធរបស់លោក សោម ដូរ៉េ និងលោក ដា ។ បទនេះបានចែកចាយពេញ Facebook តៗគ្នាមិនដាច់ហើយមានអ្នកខ្លះនិយាយថា បទនេះពិរោះហើយមានអត្ថន័យ រហូតដល់ធ្វើអោយគេស្រក់ទឺកភ្នែកគ្រប់ៗគ្នា ។ ចង់ដឹងថាបទនេះ មានអត្ថន័យយ៉ាងណា ទើបធ្វើអោយទស្សនិកជន ស្រក់ទឹកភ្នែកបាននោះយើងទៅស្តាប់ និងទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ facebook