រូបភាព “ភ្នែកយក្ស” នេះ មានអង្កត់ផ្ចិត ៥០គីឡូម៉ែត្រ នៅលើសមុទ្រខ្សាច់ សាហារ៉ា ត្រូវបានគេថតពីស្ថានិយអវកាសអន្តរជាតិ។

/

អ្នកអវកាស Thomas Pesquet ថតបានរូបភាពមួយត្រូវបានគេឱ្យឈ្មោះថា “ភ្នែកអាហ្វ្រិក” ឬហៅថារចនាសម្ព័ន្ធ Richat ដោយវាមានរង្វង់មូលចម្លែក នៅពេលគេមើលពីស្ថានិយអវកាសអន្តរជាតិ (ISS) នេះបើតាមការចេញផ្សាយរបស់ទំព័រ RT ។

/

រូបភាពដ៏ស្រស់ស្អាតនេះ មានអង្កត់ផ្ចិត ៥០គីឡូម៉ែត្រ និងស្ថិតនៅលើសមុទ្រខ្សាច់សាហារ៉ា តំបន់ដែលស្ថិតក្នុងប្រទេសម៉ូរីតានី (Mauritania)។

/

កន្លងមក “ភ្នែកយក្ស” ឬ “ភ្នែកអាហ្វ្រិក” នេះ ត្រូវបានគេជឿថាជាលទ្ធផលនៃការធ្លាក់អាចម៍ផ្កាយ។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ដ្របច្ចុប្បន្ន យល់ថា រចនាសម្ព័ន្ធនេះត្រូវបានបង្កើតឡើងដោយសំណឹកដី៕

ប្រែសម្រួល ៖ តារាប្រភព ៖ RT