ព័ត៌មានអន្តរជាតិ ៖ អង្គការលើកលែងទោសអន្តរជាតិ បានសម្តែង  ការភ្ញាក់ផ្អើលជាខ្លាំង ពាក់ព័ន្ធ ទៅ នឹង  របាយការណ៍  ដែលថា អាជ្ញាធរ ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ គ្រោងនឹងកាត់ទោស ប្រហារ ជីវិតឧក្រិដ្ឋជនរាប់សិបនាក់ក្នុងមួយថ្ងៃ។

/

កាសែតក្នុងស្រុក ប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ Okaz អោយដឹងថា ជនជាប់ចោទ ៥៥ នាក់រង់ចាំការ កាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មភារវកម្ម ក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់បន្ថែម អោយដឹងថា ឧក្រិដ្ឋជនម្នាក់ ក្នុងចំណោម ៥៥ នាក់ រួមមានដូចជា លោក Shia ដូចគ្នាដែរ ជាបេក្ខ ភាពឧក្រិដ្ឋជនមួយរូប ដែលបានចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាល។

/

អង្គការលើកលែងទោសអន្តរជាតិ​ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងរបាយការណ៍ តួរលេខ កាត់ទោសប្រហារជីវិតឧក្រិដ្ឋជនលើកនេះ ច្រើនជាងគ្មានជម្រើស អង្គការ   លើកលែងទោសអន្តរ ជាតិបានត្រឹមតែទទួលយករបាយការណ៍    ខាងលើ  ។  របាយការណ៍ បញ្ជាក់អោយដឹងថា ហោច ណាស់ ឧក្រិដ្ឋជនតិចបំផុត ១៥១ នាក់ត្រូវបានកាត់ទោសប្រហារ ជីវិត នៅប្រទេស អារ៉ាប់ប៊ីសាអ៊ូ ឌីដអំឡុងឆ្នាំ ២០១៥នេះ ខណៈជាតួរលេខកាត់ទោសប្រហារជីវិត ខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩៥ គួរបញ្ជាក់ថា គ្រាន់តែអំឡុងឆ្នាំ ២០១៤ តួរលេខកាត់ទោស ឧក្រិដ្ឋជនតាមរយៈការប្រហារជីវិតនៅ អារ៉ាប់ប៊ីសាអ៊ូឌីដ មានដល់ទៅ ៩០នាក់ឯណោះ៕

/

                                                     * បញ្ជាក់ ៖ រូបភាព ឯកសារ

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ