ពួកគេជាអ្នកម្តាយរបស់ទារកអាយុ៦ខែរាប់រយនាក់ ដែលមិនខ្លាចទីទើរចិត្តនៅកន្លែងកុះករ
មនុស្សក្នុងទិវា�ចិញ្ចឹមកូនដោយទឹកដោះម្តាយ�កាលពីព្រឹកថ្ងៃទី៧សីហានៅទីក្រុងហូជីមិញ វៀតណាម បានសម្តែងការបំបៅកូន ដើម្បីអំពាវនាវមិនឲ្យច្រាលចោល​ខ្ជះខ្ជាយចំណីអាហារ
ដ៏មានតំលៃនេះ។


សប្តាហ៍អន្តរជាតិចិញ្ចឹមកូនដោយទឹកដោះម្តាយប្រចាំឆ្នាំត្រូវបានប្រព្រឹត្តឡើងនៅ​សប្តាហ៍
ដំបូង​របស់ខែសីហា(ថ្ងៃទី១សីហាដល់ថ្ងៃទី៧សីហា)​។ កម្មវិធីនេះត្រូវបានប្រារព្ធឡើង
ដោយ​អង្គការចិញ្ចឹមកូនដោយទឹកដោះម្តាយអន្តរជាតិ(World Alliance Breastfeeding Action) កាលពីឆ្នាំ១៩៩១ ដែលមានប្រទេសចំនួន១៧០ ចូលរួម។


នេះ​គឺ​ជា​ជម្រើស​តាម​ធម្មជាតិ​ដែលផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់ទាំង​អ្នក និង កូន
​របស់​អ្នក។ ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពិត​ជា​អស្ចារ្យ។ វា​មិន​ត្រឹម​តែ​រឹង​ចំណង​
ទំនាក់ទំនង​រវាង​អ្នក និង កូន​របស់​អ្នក​ទេ វា​ក៏​ផ្តល់ផលប្រយោជន៍ជាច្រើនផងដែរ។

ទឹកដោះម្តាយ ជួយបង្កើន ប្រព័ន្ធការពារ ដ៏រឹងមាំតាមធម្មជាតិ ដល់ទារកភ្លាមៗ ក្រោយ
ពេល សម្រាលហើយភ្លាម ។ ការវិវឌ្ឍនៃប្រព័ន្ធ ការពាររាងកាយ ចំពោះទារក ដែល
ទើបនឹង សម្រាល នឹងត្រូវបានបង្កើតជា ប្រព័ន្ធការពាររោគ ដែលសារជាតិនេះមានច្រើន
បំផុតនៅក្នុងទឹកដោះមាតា ។
ទឹកដោះម្តាយ ជួយបង្កើតបន្ថែម ភាពរឹងមាំដល់ ប្រព័ន្ធការពារ រាងកាយកូនតូច ។ កុមារ
ដែលទទួល បានទឹកដោះម្តាយ ត្រូវគេរកឃើញថែមទៀតថា មានអត្រាឆ្លងរោគ នៅក្នុង
ប្រព័ន្ធ រំលាយអាហារ ប្រព័ន្ធដកដង្ហើម និងកើតរោគចាញ់ អាកាសធាតុ ក្នុងកម្រិតមួយ
ទាបបំផុត ។


ទឹកដោះម្តាយមានតុល្យភាពអាហារបំប៉នដ៏ល្អឥតខ្ចោះដើម្បីជួយកូនរបស់អ្នកប្រឆាំងនឹង
មេរោគឆ្លង ព្រមទាំងជំងឺកុមារទូទៅ។ មានភាពងាយស្រួល, តែងមាន និង បានផ្តល់ឲ្យក្នុង​
សីតុណ្ហភាពត្រឹមត្រូវ។ ជួយឲ្យស្បូនរបស់ម្តាយត្រឡប់ទៅលក្ខណៈមុនមានគភ៌របស់វា
កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះម្តាយ។ ហើយ សន្សំប្រាក់ទៀតផង។

ក្នុងទិវានេះ ក៏មានការចូលរួមរបស់តារាបង្ហាញម៉ូត ហា អាញ់ ដែលជាអគ្គរដ្ឋទូតរបស់
UNICEF ។




ប្រភព៖ vnexpress ។
ដោយ៖ ណាវី ។