សូម៉ាលី៖សារព័ត៍មានស្កាយ ( sky news) បានឲ្យដឹងកាលពីថ្ងៃទី៦នេះថា យ៉ាងហោច
ណាស់មនុស្ស៧ នាក់ត្រូវបានបាញ់សម្លាប់ក្នុងពេលចែកអាហារ បន្ទាប់ពីទាហានរបស់
រដ្ឋាភិបាលបើកការបាញ់ប្រហារលើជនភៀសខ្លួន ក្នុងពេលចែកអាហារ នៅជំរំមួយនា
ប្រទេសសូម៉ាលីដែលកំពុងរងគ្រោះទុរភឹក្សយ៉ាងធ្ងន់ធ្ងរ។

ជនភៀសសឹកទាំងនោះបានចោទលើទាហានរដ្ឋាភិបាលថាបានព្យាយាមលួចអាហារ និង នាំមានការប្រទាញប្រទង់គ្នារហូតដល់មានការប្រហារមកលើជនភៀសខ្លួន។ជនភៀស
ខ្លួនម្នាក់បាននិយាយថាពួកទាហានបានបាញ់សំដៅលើពួកគេ ហាក់ដូចជាពួកគេជា
សត្រូវ។

ទិដ្ឋភាពរបស់ប្រជាជនតម្រង់ជួរទទួលអាហារ

ទាហានរដ្ឋាភិបាលយាមកាមពេលចែកអាហារ

រូបភាពរបស់កុមារសូមាលីដែលមានភាពស្គមស្កាំងដោយកង្វះជីវជាតិ
ប្រភព៖Sky News
ដោយ៖ សំអាត