ជាធម្មតា Apple នឹងប្រើប្រាស់លេខ ដើម្បីដាក់ឈ្មោះដល់ស្មាតហ្វូន iPhone ប៉ុន្តែជាក់ស្តែង iPhone SE បែរជាមានភាពខុសប្លែកពីគេវិញ។ ដូច្នេះសំណួរនៅត្រង់នេះគឺសួរថា SE មានអត្ថន័យដូចម្តេច? ​អនុប្រធានទីផ្សាររបស់ Apple លោក Phil Schiller បានបញ្ជាក់ឲ្យដឹងថា iPhone SE គឺជាអក្សរកាត់ នៃពាក្យពេញថា iPhone Special Edition (iPhone ម៉ូដែលពិសេស)។

/

គួររំលឹកដែរថា មុននឹងបានដឹងអត្ថន័យពិតនៃ iPhone SE នេះ មានមនុស្សជាច្រើន បានផ្តល់អត្ថន័យ ដល់ពាក្យ iPhone SE បែបកំប្លែង ឌឺដង ផ្សេងៗគ្នាដូចជា៖ iPhone Shit Edition, iPhone Still Expensive, iPhone Smaller Expensive, iPhone Senseless Edition, iPhone Super Encrypted...ជាដើម៕

- អានអត្ថបទ៖ Samsung Galaxy Note 6 នឹងត្រូវបានប្រកាសបង្ហាញ នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ?- អានអត្ថបទ៖ ដឹងទំហំ RAM របស់ iPhone SE ហើយ រីឯពិន្ទុ benchmark ខ្ពស់ជាងទាំង iPhone 6S/6S Plus ទៅទៀត- អានអត្ថបទ៖ Apple Watch បញ្ចុះតម្លៃលក់ តម្លៃចាប់ពី ២៩៩ដុល្លារ និងមានបន្ថែម ខ្សែនាឡិកាថ្មីៗ

 

 

ប្រែសម្រួល៖ មង្គលប្រភព៖ The Verge, Tinhte