
តាមរបាយការណ៍របស់សារព័ត៍មានយោធា អាមេរិកកាលពីថ្ងៃសុក្រ បានឲ្យដឹងថា សម្ភារៈ
យោធាអាមេរិកប្រមាណជា ៦០ ភាគរយត្រូវបានដកចេញពីប្រទេសអ៊ីរ៉ាក់ ហើយគេក៍កំពុង
តែដកចេញសម្ភារៈយោធាអាមេរិកដែលនៅសេសសល់ឲ្យអស់ពីប្រទេសអ៊ីរ៉ាក់ បន្ទាប់
ពីបេសកម្មយោធាត្រូវបានបញ្ចប់។
លោក John Rozsnyaiដែលទទួលខុសត្រូវក្នុងការដកសម្ភារៈចេញបាននិយាយថាកងកម្លាំង
អាមេរិកចាប់ផ្ដើមដកសម្ភារៈចេញតាំងពី ថ្ងៃទី ១ ខែ កញ្ញាមកម៉្លេះ ហើយដល់ពេលនេះ
គេបានដកចេញនូវសម្ភារៈយោធាប្រមាណជា ១,៧ លានសម្ភារៈហើយ។ លោកក៍បាន
បន្ថែមទៀតថា សម្ភារៈខ្លះអាច នឹងបន្តស្ថិតនៅប្រទេសអ៊ីរ៉ាក់ប្រសិនបើប្រទេសនេះត្រូវការ។
តាមកិច្ចព្រមព្រៀងរវាងក្រុង បាដាដ និង វ៉ាស៊ីនតោនដែលចុះហត្ថលេខាកាលពីឆ្នាំ ២០០៨ ទាហានអាមេរិកនឹងត្រូវចាកចេញនៅចុងឆ្នាំនេះ។ សម្ភារៈយោធាដែលដកចេញពី អ៊ីរ៉ាក់ នេះ គេមិនទាន់ដឹងច្បាស់ថានឹងយកទៅសហរដ្ឋអាមេរិកវិញ ឬ ក៍យកទៅប្រទេសអាហ្គានីស្ថាន
នោះទេ។
ប្រភព៖ xinhua news
ដោយ៖ សំអាត