ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូអាយខុន មួយគ្រឿង ប្រដាប់ដោយ កាំភ្លើងខ្លី មួយដើម មកធ្វើសកម្មភាព ភ្ជង់ប្លន់យកកាបូបស្ពាយពីស្រ្តី ២នាក់ បានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៣ នៅចំណុចច្រមុះ ជ្រូកស្ពាន អាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សាមែន ភេទស្រី អាយុ ២៤ ស្នាក់នៅម្ដុំវត្ដសន្សំកុសល និងមិត្តភ័ក្រ មិនស្គាល់អត្តសញ្ញាណ ។ នៅចំពោះ មុខសមត្ថកិច្ច នាង សាមែន បានរៀបរាប់ថា នាងនិងមិត្តភ័ក្រម្នាក់ទៀត បានជិះរថយន្តតាក់ស៊ី មកពីធ្វើការ នៅផ្សារទំនើបសូរិយា លុះមកដល់មុខផ្ទះ បំណងដើរចូលផ្ទះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូអាយខន ពណ៌ផ្កាឈូកមួយគ្រឿង មិនចាំស្លាកលេខ មកធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកកាបូបលុយពីនាង បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចុះមកអន្ដរាគមន៍ សួរនាំជនរងគ្រោះ និងយកទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីកំណត់មុខសញ្ញា តាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល