អ្នកដឹកនាំនៃទីភ្នាក់ងារអវកាសអ៊ីរ៉ង់ បានប្រកាសថា ប្រទេសនេះនឹងនាំយកស្វាឡើងទៅកាន់គន្លងគោចររបស់ផែនដី ក្នុងខែសីហានេះ។

ទីភ្នាក់ងារព័ត៌មាន IRNA ដកស្រង់សំដី លោក Hamid Fazeli អគ្គនាយកនៃទីភ្នាក់ងារអវកាសអ៊ីរ៉ង់ បានអោយដឹងថា កាំជ្រួច Kavoshgar-5 នឹងបញ្ជូនសត្វស្វា Rhesus ឡើងទៅកាន់គន្លងគោចរ នៅថ្ងៃទី ១៩ ឬ ២០សីហា ឆ្នាំ ២០១២។

width=460

/

ស្វាមួយក្បាលនឹងត្រូវបានគេដាក់នៅក្នុងបន្ទប់មួយ    ដែលក្រោយមកនឹងត្រូវបានបាញ់បង្ហោះទៅក្នុងកំពស់ពី ១២០ ដល់ ១៣០គម។

ការនាំយកស្វាទៅកាន់អវកាសនេះ   គឺជាជំហ៊ានដំបូងដែលនឹងអាចជួយអោយអ៊ីរ៉ងនាំមនុស្សឡើងទៅកាន់អវកាសក្នុងឆ្នាំ ២០២០។

គួររំលឹកថា អ៊ីរ៉ង់ក៏ធ្លាប់នាំយកសត្វតូចៗដូចជា កណ្ដុរ អណ្ដើក និងដង្កូវទៅកាន់អវការផងដែរ កាលពីឆ្នាំ ២០១៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE