ប្រទេសចិន: កាលពីថ្ងៃទី ៥ កន្លងទៅ គេហទំព័រសាព័ត៍មាន Mail Online បានបង្ហាញ
រូបភាពគួរឲ្យរន្ធត់ ពីកុមារជនជាតិចិនអាយុ ១២ឆ្នាំ ម្នាក់ដែលត្រូវពូ របស់ខ្លួនចាប់ចងនិង
ច្រវាក់អស់រយៈពេល ២ ឆ្នាំមកហើយ។

កុមារម្នាក់នេះឈ្មាះ Cai Changqing បានស្នាក់នៅជាមួយពូរបស់ខ្លួននៅភូមិ អឺ ឡុង សាន (Erlongshan) ស្រុកហា ពីន (Harbin) ភាគខាងលិចនៃខេត្ត ហឺឡុងជាន (Heilongjiang)។ ឳពុករបស់កុមារម្នាក់នេះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយក្លាយជាជនពិការ រីឯម្តាយ
បានស្លាប់ចោលក្នុង ឧបត្តិវហេតុនោះ។

តាមសម្តីរបស់ Cai Quan ដែលត្រូវជាពូរបស់កុមារម្នាក់នេះបានអះអាងថាកុមារ Cai
Changqing ដ៍អភ័ព្វនេះ មានសតិបញ្ញាអន់ ហើយមិនអាចនិយាយដូចមនុស្សធម្មតាឡើយ។
ប្រសិនបើ គាត់មិនដាក់ច្រវាក់បែបនេះ នោះគេនឹងរត់ ហើយអាចនឹងជួបគ្រោះថ្នាក់
ចរាចរណ៍។

លោកបានបន្ថែមទៀតថា កាលពីឆ្នាំ ២០០៩ កុមារម្នាក់នេះត្រូវរថយន្តកិន ម្ដងរួចទៅ
ហើយ។

Cai Changqing ត្រូវពូដាក់ច្រវាក់ ដែលពូបង្កើតបាននិយាយថាគាត់ធ្វើដើម្បីសុវត្តិភាព
របស់កុមារម្នាក់នេះ

Cai Changqingកំពុងលេងដីក្បែរសត្វសុនខ



ប្រភព៖ mail online news
ដោយ៖សំអាត