ភ្នំពេញ៖ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកកំពុងតែមាន ប្រជាប្រិយភាពនៅ ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងពិភពលោក ជាពិសេស ស្រទាប់យុវវ័យ ដែលមានដូចជា សិស្សនិស្សិត បាននិងកំពុងតែ ជិតស្និតជាមួយ គេហទំព័រ Facebook មួយនេះគ្រប់ៗគ្នា។

មូលហេតុដែលនាំឲ្យពួកគេ និយមចូលចិត្តប្រើប្រាស់ បណ្តាញសង្គមមួយនេះ ដោយសារតែពួកគេ គិតថាវាងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ជាពិសេសទៅទៀត នោះគឺវាអាច ផ្ទុយរូបភាព និងវីដេអូផ្សេងៗ ដែលជាអនុស្សាវរីយ៍ សម្រាប់ពួកគេ បានទៀតផង ។

តែអ្វីដែលគេហទំព័រ LookingTODAY លើកយកមក និយាយនាពេលនេះ គឺជាចំនុចមួយពាក់ព័ន្ធ ទៅនឹងស្រទាប់យុវវ័យ បច្ចុប្បន្នមួយចំនួន ដែលចូលចិត្តបង្ហោះរូប ជាពិសេសទៅទៀតនោះ រូបដែលគេបង្ហោះ មួយចំនួន គឺពួកគេថតនៅ ក្នុងបន្ទប់ទឹក។ ចំពោះការថតរូប ហើយបង្ហោះក្នុង Facebook នេះភាគច្រើនគេឃើញ សុភាពនារីថតរូប នៅក្នុងបន្ទប់ទឹក ច្រើនជាងបុរស។

សំណួរសួរថា ហេតុអ្វីបានជានារីៗ មួយចំនួនចូលចិត្តថតរូបនៅក្នុង បន្ទប់ទឹកបែបនេះ ? មិនត្រឹមតែ ថតទុកប៉ុណ្ណោះទេ ពួកគេថែមទាំងបានយកទៅ បង្ហោះនៅលើ Account Facebook របស់គេទៀតផង ។ តើមូលហេតុអ្វីបានជា ពួកគេចូលចិត្តសម្ញែង រូបរបស់គេដែលថត នៅក្នុងបន្ទប់ទឹកឲ្យ អ្នកប្រើប្រាស់សង្គម Facebook បានឃើញទៅវិញ ?

ចំពោះមួយសំណួរខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់ សង្គមហ្វេសប៊ុកឈ្មោះ វ៉ាន់ សុគង្គារិ៍ បកស្រាយតាមសារ អេឡិចត្រូនិចថា មូលដែលស្រីៗថតរូប នៅក្នុងបន្ទប់ទឹក ដោយសារ ពេលខ្លះពួកគេចង់ឃើញ សម្រស់និងការតុបតែង ដោយខ្លួនឯង ហើយមិនចង់ឲ្យគេ ថតឲ្យព្រោះខ្លាចខ្មាស់គេ ទើបថតក្នុងបន្ទប់ទឹក ដែលមានកញ្ចក់ធំៗ ដោយខ្លួនឯងបែបនេះ ។

ចំណែកឯអ្នកប្រើប្រាស់ ហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះ គួច លីមហាន បានឲ្យដឹងស្រដៀងគ្នាថា មូលហេតុដែលស្រីៗ មួយចំនួនចូលចិត្ត ថតរូបនៅក្នុង បន្ទប់ទឹកព្រោះ នៅពេលគេចូលបន្ទប់ទឹកគឺ ងាយស្រួលក្នុង ការតុបតែងខ្លួន និងងាយស្រួលលេងស្ទីល តាមអ្វីដែលគេចូលចិត្ត ។ដោយឡែកមហាជន អ្នកប្រើប្រាស់សង្គម Facebook មួយចំនួនបានលើក ឡើងថាយុវវ័យបច្ចុប្បន្ន ចូលចិត្តថតរូបនៅ ក្នុងបន្ទប់ទឹក ដោយសារតែពួកគេគិតថា បន្ទប់ទឹកគឺជាស្ទូឌីយោថត រូបដ៏អស្ចារ្យសម្រាប់ពួកគេ ព្រោះងាយស្រួល ក្នុងការលេងស្ទីល Cute ៕

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល