
កាលពីថ្ងៃទី៥សីហា ប្រធានសភាលោក សំសាក់ គៀតស៊ូរ៉ាណុន បានប្រកាស លទ្ធផល
បោះឆ្នោតក្នុងកិច្ចប្រជុំសភាថាលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាទទួលបានការគាំទ្រជាង
ពាក់កណ្តាលនៃអសនៈសភា ជាហេតុធ្វើអោយលោកស្រីក្លាយជានាយករដ្ឋមន្ត្រីថ្មី។
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា
ត្រូវបាន ជ្រើសរើសដោយសភាជានាយករដ្ឋមន្ត្រីទី២៨របស់ថៃ។ យីងឡាក់ អតីតស្ត្រី
ធុរកិច្ចអាយុ៤៤ឆ្នាំ ជានាយករដ្ឋមន្ត្រីថៃវ័យក្មេងបំផុត។

លោកស្រី យីងឡាក់ ជាកូនពៅក្នុងចំណោមកូន៩នាក់របស់គ្រួសារស៊ីណាវ៉ាត្រា។ បងប្រុស
ថាក់ស៊ីនរបស់គាត់គឺ អតីតនាយករដ្ឋមន្ត្រីថៃ។ ហើយបងស្រីរបស់គាត់គឺយ៉ាវ៉ាប៉ា វងសាវ៉ាត់
គឺភរិយារបស់អតីតនាយករដ្ឋមន្ត្រីថៃ សមចៃ វងសាវ៉ាត់។ លោកស្រីបានរៀបការជាមួយធុរ
ជន អានូសន អាម៉នឆាត និងមានកូនប្រុសម្នាក់។ លោកអានូសន អាម៉នឆាតកំពុងគ្រប់គ្រង
សាជីវកម្ម Charoen Pokphand ហើយក៏ជានាយកប្រតិបត្តិការរបស់ M Link AsiaCorporation
PCL។ មុនចូលក្នុងឆាកនយោបាយ លោកស្រីជាអ្នកដឹកនាំក្រុមហ៊ុនទូរគមនាគមន៍ និង
ក្រុមហ៊ុនអចលទ្រព្យ។
ប្រភព៖ vnexpress, vnn .
ដោយ៖ ណាវី .