មីស្ទឺប៊ីន (Mr.Bean) ដែលមានឈ្មោះពិត ថា Rowan Atkinson បានជួបឧបត្តិវហេតុ
ចរាចរណ៍គួរឲ្យរន្ធត់មួយ នៅពេលដែលលោកកំពុងបើកបររថយន្តប្រភេទរថយន្តប្រណាំង
ម៉ាក McLaren F1។ រថយន្តនេះអាច បើកបរដល់ល្បឿនអតិបរមា ៣៨៤ គីឡូមែត្រ
ក្នុង ១ ម៉ោង និង មានតម្លៃប្រមាណ ៩២០,០០០ ដុល្លាអាមេរិក។

ក្នុងឧបត្តិវហេតុចរាចរណ៍នោះ រថយន្តរបស់តារាកំប្លែងបានវិលជាច្រើនត្រលប់ ហើយក៍
ទៅបុកនិងគល់ឈើមួយ ក្បែរផ្លាកសញ្ញាចរាចរណ៍ នៅផ្លូវលេខ A605 នៃតំបន់ Haddon
ក្រុង Cambridgeshire វេលាម៉ោង ៧.៣០ ល្ងាច ម៉ោងនៅប្រទេសអង់គ្លេស។ ក្រោយមករថយន្តក៍មានអណ្ដាតភ្លើងឆាបឆេះឡើង។

មីស្ទឺប៊ីន (Mr.Bean)ដែលមានអាយុ ៥៦ ឆ្នាំ បានលូនចេញពីរថយន្តហើយត្រូវបានអ្នកដំណើរ
ម្នាក់បានឈប់ និង នៅជាមួយលោករហូតដល់រថយន្តសង្គ្រោះ និង ឡានទឹក មកដល់។ ភ្លាមៗនោះ
មីស្ទឺប៊ីន (Mr.Bean) ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ក្នុងឧបត្តិវហេតុចរាចរណ៍នេះ មីស្ទឺប៊ីន (Mr.Bean)បានរងរបួសបាក់ស្មា។

នេះមិនមែនជាលើកទី ១ ទេដែល មីស្ទឺប៊ីន (Mr.Bean)ជាតារា ចូលចិត្តលេងរថយន្តប្រណាំង បានជួបឧបត្តិវហេតុចរាចរណ៍នោះទេ។កាលពីឆ្នាំ១៩៩៩​លោកបានជួបឧបត្តិវហេតុចរាចរណ៍
ស្ទើរស្លាប់ម្ដងរួចទៅហើយ ដោយរថយន្តប្រភេទMcLaren F1ដូចលើកនេះដែរ។


រថយន្តម៉ាក McLaren F1 តម្លៃ៩២០,០០០ ដុល្លាអាមេរិក បាន វិលជាច្រើនត្រលប់ ហើយក៍ទៅបុកនិងគល់ឈើមួយ ក្បែរផ្លាកសញ្ញាចរាចរណ៍


សកម្មភាពរបស់ក្រុមជួយសង្គ្រោះ


រថយន្តរបស់មីស្ទឺប៊ីន (Mr.Bean)ត្រូវបានគេលើកដាក់នៅរថយន្ត


រូបថតរបស់ មីស្ទឺប៊ីន (Mr.Bean) និង រថយន្ត ដែលបានជួបឧបត្តិវហេតុចរាចរណ៍កាលពី
ឆ្នាំ ១៩៩៩



ផ្នែកខាងមុខរបស់រថយន្តរងការខូចខាតក្នុង ឧបត្តិវហេតុចរាចរណ៍កាលពីឆ្នាំ ១៩៩៩



ក្នុងរូបថតនេះធ្វើឲ្យគេស្ទើរតែមិនជឿថា មីស្ទឺប៊ីន(Mr.Bean)ស្រលាញ់រថយន្តប្រណាំង

ក្រៅពីរថយន្តMcLaren F1 មីស្ទឺប៊ីន (Mr.Bean)ក៍មានរថយន្តដ៍ថ្លៃជាច្រើនទៀតដូចជា
Aston Martin Virage តម្លៃ ២០០,០០០ដុល្លា រថយន្ត Rolls-Royceបុរាណ រថយន្តបុរាណ
ម៉ាក Morris Traveller និង ភូមិគ្រឹះតម្លៃប្រមាណ ១,៦លានដុល្លា៕

ខាងក្រោមនេះជាវីដេអូរបស់កម្មវិធីទូរទស្សន៍ TOP GEAR ដែលបានអញ្ចើញ មីស្ទឺប៊ីន (Mr.Bean)ចូលរួម។ ក្នុងវីដេអូនេះបានបង្ហាញពីការបើកបររបស់មីស្ទឺប៊ីន (Mr.Bean)ជា
មួយរថយន្តម៉ាក Chevrolet Lacetti។



ក្រៅពីរថយន្តMcLaren F1 មីស្ទឺប៊ីន (Mr.Bean)ក៍មានរថយន្តដ៍ថ្លៃជាច្រើនទៀតដូចជា 125,000 Aston Martin Virage តម្លៃ ២០០,០០០ដុល្លា រថយន្ត Rolls-Royceបុរាណ រថយន្តបុរាណម៉ាក Morris Traveller និង ភូមិគ្រឹះតម្លៃប្រមាណ ១,៦លានដុល្លា៕

ប្រភព៖dailymail
ដោយ៖សំអាត