កងទ័ពអង់គ្លេសអាចនឹងដាក់ពង្រាយប្រព័ន្ធកាំជ្រួច Rapier យ៉ាងហោច ៦កន្លែង នៅក្នុងក្រុងឡុង ដើម្បីពង្រឹងការការពារសន្ដិសុខនៅ អូឡាំពិក ២០១២ ដែលនឹងប្រព្រឹតទៅនៅពេលខាងមុខ។
ប្រព័ន្ធកាំជ្រួចរយៈចម្ងាយជិត Rapier គ្រោងនឹងត្រូវបានដាក់នៅតាមទីតាំងចំនួន ៦ នៅជុំវិញរាជធានី London ដើម្បីជាខ្សែក្រវាត់ការពារដ៏មានប្រសិទ្ធិភាព។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះត្រូវបានជំទាស់ពីប្រជាជន ដោយសារតែមានការភ័យខ្លាច ព្រោះពួកគេយល់ថា ការពង្រាយកាំជ្រួចនឹងធ្វើអោយក្រុមភេរវករចាប់អារម្មណ៍ ហើយវាក៏នឹងអាចក្លាយជាគោលដៅនៃការវាយប្រហារ។
រូបភាពខាងក្រោមនេះបង្ហាញពីអាវុធ និងទីតាំងប្រព័ន្ធកាំជ្រួចដែលនឹងត្រូវបានប្រើប្រាស់ និងដាក់ពង្រាយដើម្បីការពារអូឡាំពិក ២០១២ ក្នុងនោះមានការចូលរួមការពារពីយន្ដហោះចម្បាំងនានាឧទ្ធម្ភាគចក្រវាយប្រហារពីលើអាកាស និងកាំជ្រួចជាច្រើនប្រភេទ។ល។

កាំជ្រួចរយៈចម្ងាយជិត Rapier នឹងត្រូវប្រើប្រាស់ដើម្បីការពារអូឡាំពិក ២០១២

ទីតាំងពង្រាយកាំជ្រួច

ឧទ្ធម្ភាគចក្រ Chinook ការពារ ហោះហើរលើទីលានពហុកីឡាដ្ឋាននៅក្រុងឡុង

រូបភាពនេះបង្ហាញពីខ្សែក្រវាត់របស់ប្រព័ន្ធការពារដែនអាកាសជុំវិញ អូឡាំពិច ២០១២ ក្នុងនោះមានការចូលរួមពីយន្ដហោះចម្បាំងផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE