តូក្យូ៖ កាសែតមួយរបស់ជប៉ុន បានផ្សាយនៅថ្ងៃសៅរ៍នេះថា មន្ត្រីជាន់ខ្ពស់របស់ចិន ដែលជាប្រេសិតជាន់ខ្ពស់ នុយក្លេអ៊ែរ លោក វ៉ូ ដាវ៉េ អាចធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង ខណៈរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង បង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការពិភាក្សាជាមួយ រដ្ឋាភិបាលទីក្រុង ប៉េកាំង ក្នុងការកាត់បន្ថយ ភាពតានតឹងនៅឧបទ្វីបកូរ៉េ។

យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ឲ្យដឹងនៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៣ ដោយផ្អែកតាមចេញផ្សាយ របស់កាសែតជប៉ុន អាសាហ៊ី ស៊ីមប៊ុន ដោយមិនបញ្ជាក់ប្រភពថា សំណើចរចានេះ ធ្វើឡើងដោយប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនដោយបណ្តាប្រទេសទំាងនេះ ជឿជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទំនងជាមិនបញ្ជាឲ្យមាន ការបាញ់គ្រាប់មីស៊ីល រយៈមធ្យមនោះទេ។

មីស៊ីលរយៈចម្ងាយមធ្បមប្រភេទ ម៉ូស៊ូដែន (Musudan) ដែលត្រូវបានគេជឿជាក់ថា អាចបាញ់ទៅដល់ កោះ ហ្គូម សហរដ្ឋអាមេរិក មហាសមុទ្រ ប៉ាស៊ីហ្វិច ហើយនៅតែបានបន្សល់ទុក នូវការត្រៀមខ្លួនសម្រាប់ ប្រតិបត្តិការនៃការបាញ់ នៅពេលណាមួយផងដែរ ប៉ុន្តែគ្រាប់មីស៊ីលខ្លះ ត្រូវបានដកចេញពីឈូងសមុទ្រ ភាគខាងកើតហើយផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ធ្លាប់បានបដិសេធផងដែរ ពីសំណើររបស់ចិន កាលពីពេលមុន ក្នុងការបញ្ជូនមន្រ្តីរបស់ខ្លួនមកប្រទេស កូរ៉េខាងជើង ដើម្បីចរចា ប៉ុន្តែក្រោយមករដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានផ្លាស់ប្តូរជំហររបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការចរចា ដើម្បីកាត់បន្ថយភាពតានតឹងមកនោះ៕

width=400

ប្រេសិតជាន់ខ្ពស់ នុយក្លេអ៊ែរ លោក វ៉ូ ដាវ៉េ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល