ស្រ្តីជនជាតិអូស្ត្រាលីម្នាក់ អាយុ១៨ឆ្នាំឈ្មោះ Madeleine Pulver ត្រូវទទួលការ ភ័យខ្លាច
យ៉ាងខ្លាំងអំឡុងពេល១០ម៉ោងជាង នៅពេលប៉ូលីសស្វែងរករបៀបដោះគ្រាប់បែកដែល
ត្រូវបានព្យួរនៅលើ ក របស់នាង កាលពីព្រឹកព្រលឹមថ្ងៃទី៤សីហាឆ្នាំ២០១១។
នាង Madeleine Pulver
Madeleine Pulver ជាកូនស្រីរបស់ នាយកប្រតិបត្តិនៃក្រុមហ៊ុនបចេ្ចកទេស Appen
លោក Bill Pulver ។ តាមការរៀបរាប់របស់ Pulver នាងកំពុងនៅក្នុងផ្ទះនៅ Mosman ជាតំបន់ប្រជុំជនអ្នកមានជាងគេនៅ Sydney អូស្រ្តាលី ស្រាប់តែមានជនបិទមុខម្នាក់ ចូលដោយសម្ងាត់ បង្គាប់ ហើយព្យួរនៅលើ ករបស់នាង នូវឧបរណ៍មួយដែលជនល្មើស
ហៅថាគ្រាប់បែក។
អ្នកជំនាញខាងដោះគ្រាប់បែកត្រូវធ្វើការក្នុង១០ម៉ោងជាង
ប៉ូលីសរដ្ឋ New South Wales ត្រូវបានហៅមកផ្ទះលោក Pulver នៅវេលាម៉ោង១៤
ល្ងាចថ្ងៃទី៣សីហា(ម៉ោងក្នុងតំបន់)។ ក្រោយពីជាង១០ម៉ោងក្នុងស្ថានភាពតានតឹង ប៉ូលីសទើបនឹងជួយសង្គ្រោះ Pulver បានតាមការណែនាំ �យ៉ាងក្បោះក្បាយ និងលំអិត� ដែលជនល្មើសទុកឲ្យ។ នៅពេលនោះគឺព្រឹកព្រលឹមថ្ងៃទី៤សីហា។
ក្នុងរយៈពេល១០ម៉ោង នាងPulver គ្រាន់តែហ៊ានអង្គុយស្ងៀមឈឹង ពីព្រោះខ្លាចថាជន
ល្មើសនឹងចុច ធ្វើឲ្យគ្រាប់បែកផ្ទុះ។ ក៏ប៉ុន្តែបន្ទាប់មក ប៉ូលីសបានប្រកាសថា ឧបរណ៍
នោះ មិនអាចបន្ទុះបានឡើយ។
អ្នកយកព័ត៌មាន ប្រមូលគ្នានៅក្រៅផ្ទះ រងចាំព័ត៌មាន
ទោះបីជាមិនរងរបួស ប៉ុន្តែនាង Pulver មានការភ័យខ្លាចយ៉ាងខ្លាំង។ ព្រឹកថ្ងៃទី៤សីហានាង
បានចេញពីមន្ទីរពេទ្យ ហើយបច្ចុប្បន្នកំពុងស្នាក់នៅសណ្ឋាគារមួយ រង់ចាំលទ្ធផលពីខាង
ប៉ូលីសស៊ើបអង្កេតផ្ទះ ស្វែងរកភស្តុតាង។ ទីប្រឹក្សាប៉ូលីសរដ្ឋ New South Wales លោក
Mark Murdoch បានឲ្យដឹងថា៖ �ជាការពិត នោះគ្រាន់តែជាការលេងសើច បោកប្រាស់
ដ៏ប៉ិប្រសប់។ ប៉ុន្តែទោះបីជាអីចឹងក៏ដោយ យើងខ្ញុំនៅតែធ្វើការស៊ើបអង្កេតដោយ
ប្រុងប្រយ័ត្ន ពីព្រោះការណែនាំដែលជនល្មើសទុកឲ្យនោះ បានបង្ហាញឲ្យឃើញថា គេជាអ្នកចេះយ៉ាងច្បាស់នូវការបង្កើតគ្រាប់បែក។�
មូលហេតុនៃហេតុការនេះមិនទាន់ដឹងឡើយ ប៉ុន្តែប៉ូលីសកំពុងស៊ើបអង្កេត និងធ្វើការ
សន្និដា្ឋនថាអាចជា អ្នកមានគំនុំកំហឹងជាមួយគ្រួសារ Pulver ក្នុងពេលអតីតកាល។
ប្រភព៖ NLD, Telegraph, Reuters
ដោយ៖ មិនា .