
យោងតាមសារព័ត៍មានស៊ីនហ៊ួបានឲ្យដឹងថា លោកVar-Matin Longuet បាននិយាយ
ក្នុងកិច្ចសម្ភាសន៍ថា បារាំងនឹង ដកនាវាដឹកយន្តហោះចំបាំងទៅធ្វើការត្រួតពិនិត្យ បន្ទាប់
ពីដំណើរការអស់រយៈពេល ៥ខែនៅលី ប៊ី។
នាវាដឹកយន្តហោះចំបាំង នឹង ចាកចេញពីលីប៊ី នៅថ្ងៃទី ១០ នេះដើម្បីធ្វើការត្រួតពិនិត្យ
ផ្នែកបច្ចេកទេសនិង ទាហានជើងទឹកត្រូវការសំរាកបន្ទាប់ពីប្រតិបត្តិការអស់មួយរយៈ
ពេលមក។
ការត្រួតពិនិត្យនេះអាចនឹងត្រូវការរយៈពេលជាច្រើនសប្តាសន៍ ហើយ ទាហានជើងទឹក
ថ្មីនឹងធ្វើការហ្វឹកហាត់។ លោកVar-Matin Longuet មិនបានបញ្ជាក់ថាពេលណា គេនឹង
យកនាវានោះត្រលប់ទៅលីប៊ីវិញទេ។
រដ្ឋមន្ត្រីបារាំងបានបន្ថែមទៀតថា បារាំងនឹងនៅតែមានវត្តមានជាមួយអង្គការណាតូរហូត
ដល់លោក Muammar Gaddafi ចុះចេញពីដំណែង។
ប្រភព៖ xinhua news
ដោយ៖សំអាត