កាលពីថៃ្ងពុធកន្លងទៅនេះ នៅក្នុងប្រទេឥណ្ឌូនេស៊ីមនុស្ស៩នាក់ត្រូវបានស្លាប់និង
ម្នាក់ទៀតបានរងរបួសជាទំងន់ បន្ទាប់ពីមានហេតុការណ៏ ធ្លាក់ឧទ្ធម្ភាគចក្រ។មនុស្ស
ទំាង១០នាក់នោះត្រូវបានគេកំនត់អត្តសញ្ញាណប័ណ្ណបានទំាងអស់ដោយ២នាក់មាន
សញ្ជិាតអ៊ូស្រ្តាលី ២នាក់ទៀតមានសញ្ជិាតអាហ្រ៊ិកខាងត្បូង ៤នាក់ទៀតមានសញ្ជិាត
ឥណ្ឌូនេស៊ី និងអាកាសយានិក២នាក់ទៀតក៏មានសញ្ជិាតជាឥណ្ឌូនេស៊ីផងដែរ។យោង
តាមកាសែតNewcrest Mining Ltd.បាននិយាយថាឧទ្ធម្ភាគចក្រនេះត្រូវបានបាត់សញ្ញា
នៅវេលាម៉ោង២:30នាទីល្ងាចបន្ទាប់មកផ្នែកត្រួតពិនិត្យបាននំាគ្នាស្វែងរករហូតប្រទះ
ឃើញឧទ្ធម្ភាគចក្រមួយនេះធ្លាក់នៅចំងាយ៣២០គីឡូម៉ែត្រពីកោះHalmahera។គូសបញ្ជាក់
ផងដែរថាការធ្លាក់ ឧទ្ធម្ភាគចក្រមួយនេះមិនទាន់មានតំរុយថាវាធ្លាក់ដោយសារអី្វឡើយ និយាយរួមគឺហេតុការណ៏មួយនេះកំពុងសិ្ថតនូវក្នុងការស្រាវជ្រាវរកពីមូលហេតុនៃបញ្ហានេះ។
ប្រភពដើម CNN
ដោយ ខេមរៈ