ទស្សនិកជនសាកគិតស្រមៃទៅមើលថា ប្រសិនបើទស្សនិកជនគ្មានដៃទាំងពីរ តើជិវិតរបស់អ្នកនឹងទៅជាយ៉ាងណាទៅ ? ពិតណាស់ ច្បាស់ជាពិបាកក្នុងការធ្វើសកម្មភាពអ្វីមួយ មិនបាច់និយាយដល់ការហាត់ប្រាណឡើយ ។ តែនៅអាមេរិច មានស្ត្រីម្នាក់ ដែលជានារីទីមួយដែលគ្មានដៃទាំង ២ ហើយចូលរួមប្រកួតក្នុងការបញ្ចេញសាច់ដុំទៀត ។

ExtraordinaryBarbie Thomas គឺជាកីឡាការនីកាយវប្បកម្ម ដែលគ្មានដៃទាំងគូរតែម្តង ។ Barbie ជួបគ្រោះថ្នាក់ជាអកុសលកាលពីនាងនៅក្មេង ដោយសារតែភ្លើងឆក់ដៃរបស់នាងទាំង ២ ដែលធ្វើអោយគ្រូពេទ្យបង្ខំចិត្ត កាត់ដៃនាងទាំង ២ ចោលដើម្បីកុំអោយរាលដាល ។ ទោះជាពិបាកយ៉ាងណាក្តី Barbie នៅតែតស៊ូរៀនរស់ ដោយគ្មានដៃទាំងពីរទាល់តែបាន ។

Extraordinaryពេលដែលគេសួរថា​ តើមូលហេតុអ្វីដែលនាង ក្លាយជាកីឡាការនីកាយវប្បកម្ម? នាងបានឆ្លើយថា កាលពីថ្ងៃមួយ មានមនុស្សម្នាក់និយាយថា នាងនឹងមិនអាចឈ្នះការប្រកួតអ្វីបានឡើយ ។ដោយសារតែពាក្យមាក់ងាយនេះហើយ ដែលធ្វើអោយនាង មានកំហឹងហើយសន្យានិងខ្លួនឯងថានាងនឹងយកឈ្នះកម្មវិធីប្រកួតអ្វីមួយ អោយតែបាន ។

Extraordinaryនាងកើតក្នុងឆ្នាំ ១៩៧៩ ហើយសព្វថ្ងៃនេះបានមានកូនប្រុស ២ នាក់ ។ នាងក៏ធ្លាប់បានចូលរួមជាកីឡាការនីកាយវប្បកម្មពីឆ្នាំ ២០០៣ ដល់ ២០១០ ផងដែរ ។ បើទោះបីជានាងមិនបានឈ្នះពានរង្វាន់អ្វីនៅឡើយ តែនាងបានយកឈ្នះបេះដូងទស្សនិកជន និងមនុស្សជាច្រើននាក់រួចមកហើយផងដែរ ដើម្បីកុំអ្នកទាំងអស់គ្នាអស់សង្ឃឹមក្នុងជីវិតអោយសោះ ៕

Extraordinary

 

ដោយ ៖ កុសលប្រភព ៖ k14