ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ   ១៣ នាក់ផ្សេង ទៀតរងរបួសធ្ងន់ និងស្រាល ក្រោយពីមានការវាយប្រហារ បំផ្ទុះ គ្រាប់បែក ជា ស៊េរី នាភាគខាង ត្បូងប្រទេសថៃ អំឡុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ នេះបើយោងតាម របាយការណ៍ TASS ។

/

                                                                    រូបភាពឯកសារ

/

 

របាយការណ៍ បញ្ជាក់អោយដឹងថា មានករណីផ្ទុះ គ្រាប់បែក  ២ គ្រាប់ នៅ  ជិត នឹងប្រាសាទមួយ កន្លែង ខណៈ ករណីមួយផ្សេងទៀត ផ្ទុះគ្រាប់   បែក  មួយគ្រាប់ នៅក្រៅ សំណង់អាគារក្រុមហ៊ុន ទូរស័ព្ទជាតិ មានវត្តមាននៅក្នុងខេត្ត Narathiwat ប្រទេសថៃ ។ សេចក្តីរាយការណ៍បញ្ជាក់អោយ ដឹងថា ភាគខាងត្បូង ប្រទេសថៃ រយៈពេល​ ១១ឆ្នាំ កន្លង  មកនេះ មានបញ្ហាប្រឈមជាខ្លាំង ការ ប៉ះទង្គិចរវាង កងកម្លាំង រដ្ឋាភិបាល និងក្រុមចលនាបំបែករដ្ឋ ។ គួររំឮកថា ករណីបំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសថៃ គឺជា  ព័ត៌ មាន  រស៊ើបជាខ្លាំង ពោល អំឡុង ខែ សីហា កន្លងទៅនេះ ការបំផ្ទុះ​ គ្រាប់បែក កណ្តាលក្រុងបាងកក ដែល  បាន  សម្លាប់ មនុស្ស ច្រើនជាង ២០ នាក់ និងច្រើនជាង ១០០ នាក់   ផ្សេងទៀត រង របួសនោះ  រដ្ឋាភិបាល អះ អាង ថា ជា  ការវាយប្រហារ អាក្រក់បំផុត កណ្តាលក្រុងបាងកក ខណៈ បច្ចុប្បន្នភាព អាជ្ញាធរ ថៃ   ស្វិតស្វាញជាខ្លាំង ក្នុងការតាមប្រមាញ់ ឧក្រិដ្ឋជន បំផ្ទុះគ្រាប់បែក ក្នុងនោះ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន ជាបន្តបន្ទាប់ ៕

-អាន ៖ ម៉ាឡេស៊ី ចាប់ឃាត់ខ្លួន ជនសង្ស័យ ៣ នាក់ ករណីបំផ្ទុះគ្រាប់បែក នៅ Bangkok

/

 

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អនឡាញ