លោកស្រីយ៉ាវ បានគិតថាលោក អាន (ឪពុកបង្កើត) បានលាក់កូនស្រីខ្លួនក្នុងពោះ ដូច្នេះ
បានប្រើកន្រ្តៃមួយ កាត់ក វះពោះដើម្បីជួយសង្គ្រោះកូនស្រី។
កាលពីម៉ោង៦ថ្ងៃទី៣សីហា លោកស្រី ឡេ ធី យ៉ាវ អាយុ៤៩ឆ្នាំនៅទីក្រុងផានធៀត ខេត្ត
បិញធួនប្រទេសវៀតណាម បានមកស្នងការដ្ឋាននគរបាលសារភាពថានៅវេលាម៉ោង៤ថ្ងៃ
ទី៣សីហាឆ្នាំ២០១១ គាត់បានប្រើកន្ត្រៃមួយកាត់ក វះពោះឪពុកបង្កើតខ្លួនឈ្មោះ ឡេវ៉ាន់
អាន អាយុ៨៥ឆ្នាំនៅពេលលោកអានកំពុងឈឺ ដេកនៅលើគ្រែ។
បានឲ្យដឹងថា លោកស្រី ឡេ ធី យ៉ាវ មានជំងឺវិកលចរិត ហើយក៏ត្រូវបានព្យាបាលនៅ
មន្ទីពេទ្យ ដល់ថ្ងៃទី១៧កក្កដាឆ្នាំ២០០៧ ត្រូវឲ្យផ្ទះវិញ។ បន្ទប់ពីត្រូវបានមន្ទីពេទ្យឲ្យទៅ
ផ្ទះវិញ លោកស្រីយ៉ាវរកស៊ីដោយការលក់សំបុត្រឆ្នោត។
នគរបាលទីក្រុងផានធៀត កំពុងសហការជាមួយនឹង ស្នងការប៉ូលិសខេត្ត ធ្វើការស៊ើប
អង្កេតកន្លែងកើតហេតុ ធ្វើការកោសលវិច័យសាកសព និងពិនិត្យជំងឺវិកលចរិតរបស់
លោកស្រីយ៉ាវ ដើម្បីមានវិធានការដោះស្រាយ។
ប្រភព៖ antd .
ដោយ៖ ណាវី .