កីឡាករបាលស់ទាត់ជនជាតិជប៉ុន ណាអូគី ម៉ាត់សុដា (Naoki Matsuda) បានស្លាប់២ថ្ងៃ ក្រោយបន្ទាប់ពីលោកបានដូលសន្លប់នៅទីលានបាល់ទាត់ពេលកំពុងហាត់ និងត្រូវបាន
គេបញ្ជួនទៅកាន់មន្ទីពេទ្យភ្លាមៗកាលពីថ្ងៃអង្គារមុននេះ ។

ការស្លាប់របស់កីឡាករនេះមិនទាន់ត្រូវបានគេរកឃើញមូលហេតុច្បាស់ទេ តែសង្ស័យថា ជាជំងឺបេះដូង។

ណាអូគី ម៉ាត់សុដាដែលជាកីឡាករដ៍ឆ្នើមនេះបានលេងតំណាងឲ្យប្រទេសជប៉ុនក្នុងការ ប្រកូតបាល់ទាត់ពិភពលោក ២០០២ ហើយបានលេងតំណាងឲ្យប្រទេសក្នុងការប្រកូត
ផ្សេងចំនួន ៤០ដង។

អតីតអ្នកដឹកនាំក្រុមបាល់ទាត់ជប៉ុន Philippe Troussier បាននិយាយថា លោកមានការ
រន្ធត់ និង សោកស្ដាយជាខ្លាំង ដែលបានបាត់បង់កីឡាកររូបនេះ។

ប្រភព៖ BBC
ដោយ៖សំអាត