បើតាមកិច្ចសន្ទនាមួយរវាង អ្នកសារព័ត៌មាន នៅគេហទំព័របច្ចេកវិទ្យាដ៏ល្បីឈ្មោះ (Tinhte) នៅវៀតណាម ជាមួយនឹងមិត្តភក្តិម្នាក់ (សុំលាក់ឈ្មោះ) ធ្វើការនៅ Wonderful Saigon Electronics - សាខានៅវៀតណាម នៃក្រុមហ៊ុនជប៉ុនមួយ ជំនាញខាងផលិតគ្រឿងឧបករណ៍សំរាប់ Apple ដែលមានរោងចក្រផលិតនៅខេត្ត Binh Duong និងមានជំនាញខាងផលិតបណ្តា Module កាមេរ៉ា សំរាប់ iPhone បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់របស់ Apple នឹងមានកាមេរ៉ា កំរិតពន្លឺ 12 MP រួមជាមួយ Features ថ្មីៗជាច្រើនដូចជា ថតវីដេអូ HDR និងថតរូបពេលយប់បានច្បាស់ល្អជាងមុន។

/

(រូបភាពតំណាង iPhone 6)

អាចនិយាយបានថា សមត្ថភាពថតរូបក្នុងលក្ខខណ្ឌ ខ្វះពន្លឺរបស់ iPhone ថ្មី គឺនៅតែមិនទាន់អាចធ្វើការប្រៀបធៀបជាមួយ Pureview របស់ Nokia បាននៅឡើយទេ ប៉ុន្តែ iPhone ល្បីឈ្មោះជាមួយInterface ថតរូបសាមញ្ញងាយស្រួលប្រើ និងរហ័ស ដូច្នេះអ្នកប្រើប្រាស់ នឹងមិនអស់សង្ឃឹមជាមួយការអាប់ហ្គ្រេត (Upgrade) បន្តិចបន្តួចនេះឡើយ៕

ដោយ៖ សិលាប្រភព៖ TTE