បន្ទាប់ពីលោក Matthew Green ចេញពីមន្ទីរពេទ្យមក , របស់មួយដែលបុរសរូបនេះមិនអាច
ភ្លេចយកទៅតាមខ្លួន នោះគឺកាបូបដែលមានផ្ទុកបេះដូងសប្បនិម្មិត របស់គាត់។

លោក Matthew Green មានអាយុ ៤០ឆ្នាំ ជាជនជាតិអង់គ្លេស និងជាមនុស្សដំបូងដែលមាន
បេះដូងជាបេះដូងសប្បនិម្មិត​ ។ បេះដូងនេះមានទំហំធំជាងបេះដូងកំណើតបន្តិច និងមាន
ទំងន់ប្រហែល ១៧០ក្រាម ។ បេះដូងសប្បនិម្មិតនេះមានទួនាទីដ៏សំខាន់ក្នុងការបញ្ជូនឈាម
ចូលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរបស់លោក តាមរយៈប្រដាប់បូមតូចមួយដែលស្ថិតនៅ
ក្នុងកាបូបដែលលោកយកតាមគ្រប់ពេលនោះឯង ។

លោក Matthew Green គឺជាអ្នកប្រឹក្សាផ្នែកឱសថម្នាក់ មានប្រពន្ធឈ្មោះ Gill និងកូនប្រុស
អាយុ ៥ឆ្នាំឈ្មោះ Dylan នៅក្នុងទីក្រុង London ។ លោកត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ រក
ឃើញថាលោកមានជំងឺ ចង្វាក់បេះដូងដើរខុសពីធម្មតា ដែលអាចធ្វើអោយលោកប្រឈម
នឹងគ្រោះថ្នាក់ដល់ជីវិត ។

ដោយការប្រឈមមុខនឹងគ្រោះថ្នាក់ និងមិនមានអ្នកបរិច្ចាគបេះដូង ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរ
ពេទ្យ Papworth នៅឯ Cambridgeshire បានសំរេចចិត្តធ្វើការវះកាត់និងដាក់បេះដូងសប្ប
និម្មិត អោយលោក Matthew Green ។

ផ្នែកខ្លះនៃបេះដូងសប្បនិម្មិតអាចធ្វើចលនាបានរហូតដល់ ៥០ឆ្នាំ តែដោយឡែកចំពោះបេះ
ដូងមួយនេះគឺអាចធ្វើចលនាបានស្រួលតែ បីឆ្នាំប៉ុណ្ណោះ ហើយក្នុងរយៈកាលនោះវាលោត
បានប្រហែល ២០០ លានចង្វាក់ ។

គេសង្ឃឹមថាបេះដូងមួយនេះអាចជួយពន្យាអាយុរបស់លោក Matthew Green រហូតដល់
ពេលដែលមានអ្នកស្ម័គ្រចិត្តបរិច្ចាគ បេះដូងអោយលោក ។

វេជ្ជបណ្ឌិត StevenTsui អ្នកដែលប្រតិបត្តិនៃការវះកាត់បេះដូងអោយលោក Matthew Green
បានអោយដឹងថា បេះដូងនេះមានសោភ័ណភាពស្អាត និងរឹងមាំបំផុត ហើយអ្នកជំងឺត្រូវ
ធ្វើការបង់ប្រាក់ប្រមាណជា ២០,០០០ អឺរ៉ូ ដើម្បីសំរាប់ការថែទាំជារៀងរាលឆ្នាំ ។ បេះដួង
នេះមានចលនាល្អប្រសើរបំផុត ចំណែកឯលោក Matthew Green ក៏បានធូរស្រាលច្រើនដែរ
ខ្ញុំសង្ឃឹមថា លោក Matthew Green នឹងអាចចេញពីមន្ទីរពេទ្យបានក្នុងពេលឆាប់ៗនេះ និង
អាចធ្វើការងារបានច្រើនជាងមុនពេលវះកាត់ ហើយក៏អាចរង់ចាំរហូតដល់មានអ្នកធ្វើការ
បរិច្ចាគបេះដូងអោយលោក ផងដែរ ។

លោក Matthew Green បានចែករំលែកថា ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំស្រួលខ្លួនណាស់ជាមួយ
បេះដូងថ្មីនេះ ។ ខ្ញុំកំពុងតែស្ថិតនៅក្នុងស្ថានភាពប្រសើរឡើងវិញ បន្ទាប់ពីត្រូវបានវះកាត់​ ។
ហើយពេលនេះនៅមិនទាន់ជាសះស្បើយនៅឡើយ ។ ខ្ញុំក៏នៅមិនទាន់ទំលាប់បានជាមួយ
នឹងស្ថានភាពពេលណាក៏ត្រូវយក កាបូបតាមខ្លួននៅឡើយ ប៉ុន្តែអ្វីៗនឹងប្រសើរឡើង ខ្ញុំមាន
ជំនឿដូច្នេះ ។

លោកបានបន្ថែមទៀតថា កាលពី ២ឆ្នាំមុនខ្ញុំតែងតែជិះកង់ទៅធ្វើការ លើរយៈចំងាយផ្លូវ
១៨miles (ប្រហែលជា ២៨,៨ គីឡូម៉ែត្រ) ជារៀងរាល់ថ្ងៃ ប៉ុន្តែហូតដល់ពេលដែលចូល
មន្ទីរពេទ្យខ្ញុំអាចដើរបានត្រឹមតែ ពីរ បីជំហ៊ាន ប៉ុណ្ណោះ ។ ពេលនេះខ្ញុំមានអារម្មណ៍ថា ខ្លួន
ឯងគឺពោរពេញដោយកំលាំង ខ្ញុំអាចវិលទៅរកការងារធម្មតារបស់ខ្ញុំវិញ តួយ៉ាងដូចជាការ
ប្រឡែងលេងជាមួយកូនប្រុសរបស់ខ្ញុំនៅក្នុងសួន រឺ ការចំអិនម្ហូបអាហារសំរាប់គ្រួសារ
ជាដើម ៕
(ពី PLXH)
រដ្ឋា