ភ្នំពេញ ៖ លូទឹកស្អុយមួយកន្លែងនៅបឹងត្របែក ត្រូវបានគេដឹងថា កំពុងតែត្រលប់ទៅរកសភាពដើម បន្ទាប់ពីឃើញស្អាតបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ដោយរាប់ចាប់ពីថ្ងៃសំអាត ។ 

យោងតាមករណីហ្វេសប៊ុកមួយសន្លឹកបានបង្ហោះកាលពីថ្មីៗនេះបានឲ្យដឹងថា រូបថតមួយសន្លឹកដែលបានផុសនៅលើបណ្តាញសង្គមកំពុងតែទទួលរងនូវការរិះគន់យ៉ាងខ្លាំង ព្រោះអ្នកចោលសំរាមឥតសណ្តាប់ធ្នាប់ ។ 

គួរបញ្ជាក់ឲ្យដឹងថា លូទឹកស្អុយមួយកន្លែងនៅបឹងត្របែក គឺត្រូវបានយុវជនមួយក្រុមនាំគ្នាសម្អាត និងមានការជួយពីសាលាក្រុងភ្នំពេញផងដែរ ៕

/

/

ដោយ ៖ គន្ធា