បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ទន់ ស្រីណយ ត្រូវជាអតីតប្រពន្ធ មានវ័យ២០ឆ្នាំ ចំណែកជនសង្ស័យជាអតីតប្តីមានឈ្មោះ រ៉ា ឆៃរ៉ាត់ ត្រូវជាប្តី អាយុ២១ឆ្នាំ ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

ករណីមនុស្សឃាតដ៏សាហាវព្រៃផ្សៃមួយ ​បានកើតឡើងទៅលើស្រ្តីម្នាក់ ត្រូវអតីតប្តីបើកម៉ូតូមកកាប់ប្រហារជិតដាច់ក្បាល បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ នាវេលាម៉ោង២៖៣០នាទីរសៀល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចមុខអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ក្រោយពីហេតុការណ៍នេះបានកើតឡើងហើយនោះ បុរសជាអតីតប្តីរូបនេះ បានបើកម៉ូតូទៅលោតទឹកពីលើស្ពានអ្នកលឿនដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes