ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស msn កាលពីបីម៉ោងមុននេះ បានចេញផ្សាយអោយដឹងថា ក្មេងប្រុសវ័យ ១៣ ឆ្នាំម្នាក់  ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ក្រោយពីការភ័នច្រឡំពីមន្រ្តីប៉ូលីសម្នាក់    មកពីរដ្ឋ Carlifornia សហរដ្ឋអាមេរិកពោលគឺ បានបាញ់សម្លាប់គេស្លាប់  ខណៈពេលដែលបានឃើញគេមានកាំភ្លើងដៃ AK-47​នៅក្នុងដែ តែតាមពិតទៅវាគឺជាកាំភ្លើងជ័រនោះទេ។

width=434

គួរបញ្ជាក់ផងដែរថា   ករណីបាញ់សម្លាប់ដែលនឹកស្មានមិនដល់មួយនេះ ​ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះ នាភាគខាងជើងរដ្ឋCarlifornia ស្របពេលដែលមន្រ្តីប៉ូលីសពីររូបបានឃើញគេ   ដៃប្រដាប់ទៅដោយកាំភ្លើងមួយនោះ  នេះបើយោងតាមការអះអាងអោយដឹងពីលោក Lt. Dennis O'Leary ជាមន្រ្តីប៉ូលីសម្នាក់។

ដោយឡែក ក៏មានការចេញផ្សាយនូវរូបភាព   ស្តីពីកាំភ្លើងជ័រដែលក្មេងប្រុសរូបនោះកាន់លេងផងដែរ (ដូចមាននៅក្នុងរូបខាងលើ) ពីស្នងការប៉ូលីសប្រចាំរដ្ឋមួយនេះ។យ៉ាងណាមិញ លោក     Rodrigo Lopez  ជាឪពុកក្មេងប្រុសតូចរូបនោះ  បានអះអាងអោយដឹងថា កូនប្រុសវ័យ ១៣ ឆ្នាំ ដែលជាជនរងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងករណីមិននឹកស្មានដល់មួយនេះ គេមានឈ្មោះថា Andy ហើយកាំភ្លើងជ័រដែលគេកាន់លេងលើកនេះតាមពិតទៅវាគឺជារបស់មិត្តភក្កិគេនោះទេ។

បន្ថែមពីលើនេះ     លោក  O'Leary  បញ្ជាក់ថា  មុនពេលកើតហេតុ  រហូតដល់ថ្នាក់បាញ់សម្លាប់ក្មេងតូចរូបនោះ មន្រ្តីប៉ូលីសបានបញ្ជាអោយគេទម្លាក់កាំភ្លើងនោះចុះខណៈពេលដែលមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ  ថាតើគេពិតជាបញ្ជេញសកម្មភាព ដោយជ្រល ចុងកាណុងទៅមន្រ្តីប៉ូលីសរូបនោះ ឬក៏បញ្ជេញកាយវិការគ្រោះថ្នាក់ ឬក៏យ៉ាងណានោះទេ ក៏ព្រោះតែករណីមួយនេះស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត ខណៈពេលដែលសន្និសិទសារព័ត៌មាននឹងត្រូវធ្វើឡើងនាវេលាម៉ោង ៣ រសៀល ថ្ងៃបន្ទាប់៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- អាស៊ាន ពួតដៃគ្នា ហ្វឹកហ្វើននូវលំហាត់ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងគ្រោះធម្មជាតិ- ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់- អាកាសយានដ្ឋាន និងសាលារៀនជាច្រើនកន្លែងបិទទ្វារ ក្រោយមានការចុះ អ័ព្ទជាខ្លាំង- ទៅមើលវីដេអូឯកសារ រំជួលចិត្ត ស្រក់ទឹកភ្នែក ឧបទ្ទេវហេតុធ្លាក់យន្តហោះ នៅឡាវ

ប្រែសម្រួល ៖ កុសលប្រភព ៖ msn