កាលពីថៃ្ងអង្គារកន្លងទៅនេះមានហេតុការណ៏មួយកើតឡើងនៅសេតវិមាន(White House) នៃរដ្ឋវ៉ាស៊ីនតោនដោយមានបុរសម្នាក់បានហក់ផោះរបងចូលទៅក្នុងសេតវិមានដោយគ្មានការ
អនុញ្ញាត។ឧប្បតិហេតុនេះត្រូវបានផ្សាយផ្ទាល់តាមទូរស្សន៏CNNក្នុងកម្មវិធីJohn King USA នៅខាងក្រៅបរិវានសេតវិមាន។នៅពេលបុរសបានផោះរបងបានសំរេចប៉ូលីសដែលយាមនៅ
ទីនោះបានឃាត់ខ្លួនបរុសម្នាក់នេះនឹងបញ្ជាអោយរូបគាត់ក្រាបចុះដាក់ខ្នោះនិងធើ្វការចាប់
ខ្លូនគាត់តែម្តង។បុរសម្នាក់នេះមានឈ្មោះថា James Dirk Crudupអាយុ៤១ឆ្នំាគឺជាមនុស្សដែល
គ្មានផ្ទះរស់នៅច្បាស់លាស់។មនុស្សម្នាក់នេះនឹងត្រូវចោទប្រកាន់ពីបទចូលសេតវិមានដោយ
មិនមានការអនុញ្ញាច្បាស់លាស់ និងមើលងាយតុលាព្រោះថាតុលាការធ្លាប់ព្រមានអោយគាត់
ចេញអោយឆ្ងាយពីតំបន់សេតវិមានម្តងរូចមកហើយ។គូសបញ្ជាក់ផងដែរហេតុការណ៏នេះត្រូវ
បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង៩:០០ បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងតឹងរឹង។



ប្រភពដើម CNN
ដោយ ខេមរៈ