បវរកញ្ញាកូរេខាងត្បួងនាង Lee Seong Hye ត្រូវបានគេបំពាក់ម្កុដកាលពីថ្ងៃពុធម្សិលមិញ
ដោយអតីតបវរកញ្ញាកូរេខាងត្បួងនាង Jung Sora ឆ្នាំទៅ។នាងមានអាយុ ២២ ឆ្នាំ ជានិស្សិត
នៅសាលា Parsons School of Design នាទីក្រុងញីវយក សហរដ្ឋអាមេរិក។

ក្នុងពិធីបំពាក់ម្កុដ នាង Lee Seong Hye បានថ្លែងថា នាងសូមថ្លែងអំណរគុណដល់អ្នក
ទាំងឡាយ ដែលបានជួយជួនពរនាងក្នុងការប្រលង និង ក្រុមគ្រួសារដ៍គួរឲ្យស្រលាញ់
របស់នាង។ នាងបានបន្ថែមទៅតថា នាងនឹងប្រឹងប្រែងធ្វើការងារក្នុងនាមជាអ្នកតំណាង
ឲ្យប្រទេស។

កាលពីថ្ងៃពុធម្សិលមិញមានមុនុស្សម្នាជាច្រើនបានចូលរួមក្នុងពិធីប្រគល់ម្កុដនេះដែលបេក្ខជន
ចុងក្រោយមានចំនួន ៧នាក់។ ការប្រលងបវរកញ្ញានៅកូរ៉េខាងត្បួងត្រូវបានគេធ្វើជាលើដំបូង
នៅឆ្នាំ ១៩៥៧ នៅមជ្ឈមណ្ឌលសិល្បៈ សេជុង (Sejong Center of Art Performance)។











ប្រភព៖ xinhuanet
ដោយ៖ សំអាត