កាលពីពេលកន្លងទៅ ថ្មីៗនេះ មានព័ត៌មានចចាមអារាមជាច្រើន សុទ្ធតែនិយាយថា iPhone ជំនាន់ថ្មីរបស់ Apple នឹងមានបន្ថែមនូវពណ៌មាស មួយទៀត ពីលើពណ៌ខ្មៅ និងស ហើយក៏មានលេចចេញនូវ រូបភាព iPhone ពណ៌មាស (ពណ៌លឿងដូចស្រាសំប៉ាញ) ជាច្រើន ដែលត្រូវបានគេចាត់ទុកថាវាជា រូបភាពរបស់ស្មាតហ្វូន iPhone 5S។
ជាក់ស្តែងកាលពីពេលថ្មីៗចុងក្រោយនេះ ក៏បានលេចចេញនូវវីដេអូមួយ ស្តីពីការបង្ហាញពីស្មាតហ្វូន iPhone 5S ពណ៌មាសថ្មី ដ៏ស្រស់ស្អាតប្លែកភ្នែក ដោយប្រៀបធៀបជាមួយនឹងពណ៌ ស និងខ្មៅផងដែរ។

លើសពីនេះទៅទៀត នៅក្នុងវីដេអូនេះ គេក៏ឃើញមានការប្រៀបធៀបរូបរាងរបស់ iPhone 5Sពណ៌មាស ជាមួយនឹង iPhone 5 រួមជាមួយនឹង ស្មាតហ្វូនតំលៃថោករបស់ Apple គឺ iPhone 5cថែមទៀតផង។
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាវីដេអូ៖ youtube