(ព្រះសីហនុ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរកឃើញថា ផ្លូវជាតិលេខ៦ ចាប់ពីផ្លូវកែងស្រុកបាធាយ ខេត្តកំពង់ចាម រហូតទៅដល់ក្រុងសៀមរាប ដែលសាងសង់ដោយក្រុមហ៊ុនសៀងហៃរបស់ចិន មិនបានត្រឹមត្រូវ និងគ្រប់លក្ខណៈបច្ចេកទេស នោះឡើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើការដ្ឋានជួសជុលផ្លូវជាតិលេខ៤ និង ផ្លូវក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ក្រោយពីការជួបពិភាក្សាជាមួយក្រុមហ៊ុនក្រសួងបាន តម្រូវឲ្យ ក្រុមហ៊ុននេះ ចាក់កៅស៊ូបន្ថែមកម្រាស់ ៣ហ៊ុន ស្មើប្រមាណ ៣សង់ទីម៉ែត្រ ដោយត្រូវចំណាយថវិកា ប្រមាណ១០លាន ដុល្លារអាមេរិក៕

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី