Saudi Binladen Group ជាសាជីវកម្មអចលនវត្ថុនិងសាងសង់មួយល្បីល្បាញនៅប្រទេស
អារ៉ាប់ ដែលត្រូវបង្កើតឡើងដោយឪពុករបស់ Bin Laden បានជាប់កិច្ចសន្យា​សាងសង់
អាគារខ្ពស់​ជាងគេលើលើពិភពលោកនៅទីក្រុង Jeddah ជិតឆ្នេរសមុទ្រក្រហម។

សមិទ្ធិផលនេះមានឈ្មោះថា Kingdom Tower ដែលមានសណ្ឋាគារមួយ បន្ទប់លំនៅ និង
ការិយាល័យដ៏ប្រណិតដែលសរុបផ្ទៃដីជិត៥០០.០០០ម៉ែត្រការ៉េ។
ក្រុមហ៊ុនវិនិយោគ Kingdom Holding Co. ដែលអ្នកប្រមុខគឺព្រះអង្គម្ចាស់របស់អារ៉ាប់
សេដ្ឋី Alwaleed bin Talal បានឲ្យដឹងថា ក្រុមហ៊ុនបានចុះហត្ថលេខាកិច្ចសន្យា​មានតំលៃ
១.០០០លាដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុន Saudi Binladen Group ដើម្បីសាងសង់
Kingdom Tower។ សាជីវកម្មសាងសង់ Bin Laden នេះគឺជាកម្មសិទ្ធិរបស់គ្រួសារ Osama
bin Laden។ ប៉ុន្តែគេ​ក៏បានចាកចេញតំណែងមេក្រុមភេរវកម្ម Al-Qaeda តាំងពីយូរណាស់
ហើយ។
Kingdom Tower ត្រូវរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith & Gordon Gill មាន
ទីស្នាក់​ការនៅទីក្រុង Chicago (អាមេរិក) ។ Kingdom Tower នេះជាដំណាក់កាលដំបូង​
ក្នុងផែនការកសាងទីក្រុង Kingdom ដែលជាគម្រោងអភិវឌ្ឍទីក្រុងដ៏ធំដែលមានមូលនិធិ ២០.០០០លានដុល្លារអាមេរិក ត្រូវបានប្រកាសកាលពីឆ្នាំ២០០៨។

ប្រភព៖ dantri, news .
ដោយ៖ ណាវី .