តុលាការបានសម្រេចកាលពី ថ្ងៃព្រហស្បតិ៍ទី១៣ ខែធ្នូ ឆ្នាំ ២០១២ ថា ផលិតផលរបស់ក្រុមហ៊ុន Apple និងLG មិនបានរំលោភ លើប៉ាតង់របស់ក្រុមហ៊ុន Alcatel-Lucent ដែលជាក្រុមហ៊ុន ផ្តល់សេវាកម្ម ទូរគមនាគមន៍នៅបារាំង។

កាលពីឆ្នាំ ២០១០ក្រុមហ៊ុន Alcatel-Lucent បានប្ដឹងក្រុមហ៊ុន Apple និង LG ថាបានរំលោភលើប៉ាតង់ របស់ខ្លួនចំនួន ៥ ដោយ Apple រំលោភប៉ាតង់ចំនួន ៣ និងLG រំលោភប៉ាតង់ចំនួន ២ហើយចំពោះប៉ាតង់ដែល បានរំលោភនោះគឺពាក់ព័ន្ធនឹងបច្ចេកវិទ្យា Video-Compression ដែលប្រើសម្រាប់ផ្ញើ ទិន្នន័យថាប្រភេទវីដេអូ។

តាមការចោទរបស់ Alcatel-Lucent បានឲ្យដឹងថា ផលិតផលរបស់ Apple មានដូចជា iPhone, iPod, iPad និង MacBook ហើយ LG មានដូចជា Chocolate Touch VX8575, Bliss UX700, Touch AX8575, Lotus Elite LX610, Mystique UN610 និងSamba LG8575។

ខណៈពេលដែល ក្រុមហ៊ុន Alcatel-Lucent ប្ដឹង Apple និង LG មេធាវីរបស់ក្រុមហ៊ុន Alcatel-Lucent បានស្នើទៅកាន់ ក្រុមប្រឹក្សាតុលាការ ឲ្យ Apple សងប្រាក់ជំងឺចិត្តនូវទឹកប្រាក់ ១៧២,៣លានដុល្លារអាមេរិក ចំណែកLG ឲ្យសង ៩,១លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថានៅពេលនេះ តុលាការមិនទាន់បានចេញ សេចក្ដីប្រកាសជា ផ្លូវការថាតើ ក្រុមហ៊ុន Alcatel-Lucent ត្រូវសងជំងឺចិត្តដល់ Apple និង LG ឬមួយយ៉ាងណានោះទេ ខណៈពេលដែលការ ចោទប្រកាន់អត់សភ្ដុតាងនេះ៕

/

ដោយ៖ lookingtodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល