កាលពីថ្ងៃទី២សីហាឆ្នាំ ២០១១ តុលាការប្រទេសហ្កាតេម៉ាឡាបានកាត់ទោសទាហាន៣នាក់
ដែលមានឈ្មោះ Manuel Pop Sun, Reyes Collin Gualip និង Daniel Martinez ដាក់គុកឲ្យ
ម្នាក់ៗជាប់គុក ៦,០៦០ឆ្នាំ ចំពោះការសម្លាប់ជនស៊ីវិល ២០១នាក់ នៅភូមិ Dos Erres
កាលពីឆ្នាំ១៩៨២ក្នុងអំឡុងសង្គ្រាមស៊ីវិលក្នុងប្រទេសនេះ។
ជនជាប់ចោទ ៣នាក់ Daniel Martinez, Reyes Collin Gualip និង Manuel Pop Sun
ចំពោះការប្រព្រឹត្តិបទឧក្រិដ្ឋនេះ ទាហានម្នាក់ត្រូវដាក់ទោជាប់គុក៣០ឆ្នាំសំរាប់ជនរងគ្រោះ
ម្នាក់ ហើយបូកថែម ៣០ឆ្នាំទៀតចំពោះបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ តុលាការបាន
និយាយថាតុលាការនេះបានប្រកាសជាឯកច្ឆន្ទថាជនជាប់ចោទជាឃាតករ។
ក្រៅពីនោះ តុលាការក៏បានសំរេចដាក់គុកអតីតនាយទាហានម្នាក់ឈ្មោះ Carlos Antonio
Carias ៦,០៦៦ឆ្នាំចំពោះការចូលរួមឃាតកម្មនោះ បូកថែម៦ឆ្នាំទោសលួចយកឥវ៉ាន់របស់
ជនរងគ្រោះ។
ដូច្នេះទោសជាប់គុកសរុបសំរាប់ពួកគេទាំង៤នាក់នោះ ឡើងដល់ជាង ២៤,០០០ឆ្នាំ។
ការសម្លាប់រង្គាលនៅ Dos Erres ជាករណីមួយក្នុងចំណោមការសម្លាប់រង្គាល ៦៩៩ករណី
ដែលគណៈកម្មាធិការមួយបានកត់ត្រាសំរាប់សង្គ្រាមស៊ីវិល៣៦ឆ្នាំរបស់ហ្កាតេម៉ាឡា។
ប្រភព៖ vnplus
ដោយ៖ ណាវី