បន្ទាប់ពីទទួលបាននួវបណ្ដឹងជាច្រើនដែលទាក់ទង់និងការចតរថយន្តផ្ដេសផ្ដាស លោក
ចៅហ្វាយក្រុង Vilnius របស់ប្រទេស Lithuania ស្ថិតនៅទ្វីបអ៊ឺរ៉ុបបានធ្វីយុទ្ធធាការ
ផ្សព្វផ្សាយមួយទៅកាន់សាធារណៈជន។

ក្នុងយុទ្ធធាការលោកបានយករថក្រោះមួយមកបើកកិនកម្ទេច រថយន្តប្រណីតមួយគ្រឿង
មាក ម៉ែកសឺដេសពណ៌ខៀវ ដែលត្រូវបានគេចតចោល។ លោកបាននិយាយក្នុងវីដេអូក្លីប
នោះថា រថក្រោះមករថក្រោះជាជម្រើសមួយដែលសមស្របបំផុត សម្រាប់ម្ចាស់យានយន្ត ក្នុងក្រុងនេះ ដែលគិតថា ខ្លួនឯងស្ថិតនៅលើច្បាប់។

យោងទៅតាមសារព័ត៍មាន មេត្រូ (Metro) បានឲ្យដឹងថា ឈុតនេះត្រូវបានរៀបចំឡើងដោយ
មន្ត្រីធ្វើការជាមួយលោកចៅហ្វាយក្រុង ដែលពីត្រូវបានប្រជាជនដាក់ពាក្យបណ្ដឹង តវ៉ាជាង
១០០ ពីការចតរថយន្តផ្ដេសផ្ដាស។ លោក ចៅហ្វាយក្រុង Arturas Zuokas បាននិយាយថា
លោកចង់ផ្ញើរសារទៅកាន់ម្ចាស់យានយន្តថា ទោះពីជាអ្នកមានលុយទិញរថយន្តថ្លៃៗ តែមិនមែនមានន័យថាអ្នកអាចចតគ្រប់ទីកន្លែងនោះទេ ហើយការចតគ្រប់ទីកន្លែងនេះ
រំលោភសិទ្ធដល់អ្នកដ៍ទៃ ដូចជាអ្នកធ្វើអ្នកដំណើរជាដើម។


រូបភាពដែលបង្ហាញពីសកម្មភាពកិនកម្ទេចរថយន្តដោយរថក្រោះ


រូបភាពដែលបង្ហាញពីរថយន្តក្រោយពីការកិនកម្ទេច


រូបភាពដែលបង្ហាញម្ទាស់រថយន្តសម្តែងក្តីរន្ធត់ពេលឃើញរថយន្តរបស់ខ្លួនត្រូវកិនកម្ទេច


រូបភាពដែលបង្ហាញលោកចៅហ្វាយក្រុងប្រាប់ម្ចាស់រថយន្តកុំឲ្យចតផ្តេសផ្តាស



ប្រភព៖BBC
ដោយ៖សំអាត