តាមសារព័ត៍មានស៊ីនហ៊ួបានឲ្យដឹងថា អតីតយោធាជាន់ខ្ពស់៤ នាក់ របស់ប្រទេស
កាតេមាឡាត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធធានាគារ៦,០៦០ឆ្នាំ ក្នុងនោះមាន
លោកReyes Collin Gualip លោក Carlos Antonio Carias ដែលជាអតីតមេដឹកនាំយោធា។

ក្រុមគ្រូសារ បាននាំគ្នាអោបលោក Reyes Collin Gualip បន្ទាប់ពីតុលាការជាន់ខ្ពស់
ចេញសាលក្រមកាលពីថ្ងៃទី ២ ខែ សីហា ចោទលោកពីការសម្លាប់រង្គាលជនស៊ីវិលអស់
ជាង ២០០នាក់នៅភាគខាងលិចនៃភូមិ Las Dos Erres កាលពីឆ្នាំ ១៩៨២។ប្រទេស
កាតេមាឡាបានជួបប្រទះនូវសង្គ្រាមស៊ីវិលដ៍ធ្ងន់ធ្ងរអស់រយះពេល ៣០ឆ្នាំ។

Carlos Antonio Cariasត្រូវបានគេការពារយ៉ាងទឹងរឹងពេលនាំចេញពីតុលាការ
បន្ទាប់ពីសាលក្រមត្រូវបានប្រកាស។

អ្នកចូលរួមបានបង្ហាញការអបអរពេលតុលាការចេញសាលក្រម។
ប្រភព៖Xinhua/Reuters Photo
ដោយ៖សំអាត