បុរសដែលមានជាងគេនៅប្រទេសឥណ្ឌានេះ ឈ្មោះ Mukesh Ambani កំពុងត្រូវប្រឈមមុខ
​នឹងករណីបាត់បង់វីឡាគ្រួសារថ្លៃជាងគេលើពីពិភពលោករបស់ខ្លួន ក្រោយពីមានព័ត៌មានថា
ដីដែល​វីឡានេះស្ថិតនៅគឺ ត្រូវបានលក់ខុសច្បាប់។


លោក Ambani ដែលជាអ្នកមានលំដាប់លេខ៩លើពិភពលោកនេះ បានជូនប្រពន្ធនិងកូន
៣នាក់​ទៅរស់នៅវីឡាឈ្មោះ Antilia នេះដែលមាន២៧ជាន់ស្ថិតនៅជិតឆ្នេរសមុទ្រអារ៉ាប់
ទីក្រុង បុំបៃកាលពីឆ្នាំមុន។
វីឡានេះមានតំលៃជាង១.០០០លានដុល្លារ។ មានព្រលានយន្តហោះសំរាប់ឧទ្ធម្ភាគចក្រ
ចុះចតចំនួន៣កន្លែង រោងកុន៥០កៅអីមួយកន្លែង អាងហែលទឹកមួយចំនួន បន្ទប់រាំ
មួយ ហើយមាន៦ជាន់សំរាប់ចតឡានចំនួន១៦០គ្រឿង។ វីឡានេះត្រូវបានកសាងដើម្បី
បញ្ជាក់នូវការចម្រើនរបស់លោក Ambani ដែលពីថ្នាក់ជាកូនប្រុសរបស់ បុគ្គលិកចាក់សាំង
ម្នាក់ បានក្លាយ​ទៅ​ជាបរុសមានអំណាចជាងគេនៅឥណ្ឌា​ដោយទ្រព្យ​សម្បត្តិកើនឡើង
ដល់ ២០.០០០លាន​ដុល្លាអាមេរិក។ក៏ប៉ុន្តែ សេដ្ឋីរូបនេះកំពុងប្រឈមមុខនឹងការបាត់បង់
គេហដ្ឋានរបស់ខ្លូន។

មន្ត្រីមូលដ្ឋានម្នាក់ឈ្មោះ Mohammed Arif Naseem Khan បានឲ្យដឹងថាដីដែលវីឡា
នោះ​ស្ថិតនៅ គឺត្រូវអង្គការករុណាកុមារមួយ លក់ខុសច្បាប់។ លោក Khan បានឲ្យដឹង
ថា​ដីនោះ​គឺជាកម្មសិទ្ធិរបស់ Waqf Board ដែលជាអង្គការគ្រប់គ្រង បេតិកភណ្ឌមូស្លីមនិង
បណ្តាអង្គការ មជ្ឈមណ្ឌលករុណា នៅប្រទេសឥណ្ឌា។ Waqf Board បានផ្ទេរដីនោះឲ្យ
មួលនិធិ Currimbhoy Ebrahim Khoja ដើម្បីធ្វើមជ្ឈមណ្ឌលកុមារកំព្រាមូស្លីម។ ក៏ប៉ុន្តែ
អង្គការមនុស្សធម៌នេះ បានលក់ឲ្យក្រុមហ៊ុនរបស់លោក Ambani កាលពីឆ្នាំ២០០២
ដែលមានតំលៃ ៤,៨លានដុល្លារ។
កិច្ចសន្យាលក់ដូរនេះត្រូវបានអ្នកប្រមុខរបស់អង្គការនោះធ្វើ ដែលមិនមែន Waqf Board។
បន្ទាប់មក Waqf Board បានដាក់ពាក្យបណ្តឹងដើម្បីដណ្តើមដីនោះវិញ។លោក ND Pathan
ដែលជានាយកប្រតិបត្តិការរបស់អង្គការ Waqf Board អះអាងថាកិច្ចលក់ដូរនេះគឺខុស
ច្បាប់ ហើយអង្គការមនុស្សធម៌ និងអ្នកប្រមុខអង្កការមនុស្សធម៌នោះ មិនមានកម្មសិទិ្ធ
លក់ដី។
អ្នកនាំពាក្យរបស់លោក Ambani បានឲ្យដឹងថាការដេញដោលនេះគឺជាជម្លោះរវាង
អង្គការមនុស្សធម៌ និង Waqf Board តែប៉ុណ្ណោះ ដែលមិនទាក់ទងទៅនឹងលោក Ambani
នោះទេ។

ប្រភព៖ AFP, dantri
ដោយ៖ មិនា